ស្ត្រីម្នាក់ត្រូវបានសម្លាប់ដោយសារចោទប្រកាន់ថាចេះអាបធ្មប់ នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ សមត្ថកិច្ចបានអះអាងពីករណីឃាតកម្មមួយ ដែលបានកើតឡើងនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១០និង៣០នាទីយប់។

យោងតាមរបាយការណ៍ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បញ្ជាក់ថា ការស៊ើបអង្កេតដំបូងរបស់សមត្ថកិច្ចបានបង្ហាញថា ជនសង្ស័យឈ្មោះ យូ នឿន អាយុ ៤៥ ឆ្នាំ បានប្រើកាំបិតប៉័ងតោកាប់ទៅលើ វន សៅរិន្ទ អាយុ ៣៧ ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ជនសង្ស័យ និងជនរងគ្រោះរស់នៅក្នុងភូមិថ្មី ឃុំពង្រដូចគ្នា។ ព័ត៌មានបឋមបង្ហាញថា ជនសង្ស័យបានប្រព្រឹត្តអំពើឃាតកម្មនេះដោយសារចោទប្រកាន់ថាជនរងគ្រោះ “ចេះអាបធ្មប់” និង “បើកចង្កូមរកខាំខ្លួន”។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកំពុងសួរនាំ និងកសាងសំណុំរឿង ដើម្បីបន្តដំណើរការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print