ចែករំលែក៖

ក្រុមហ៊ុន

Google បានថ្លែងថាចក្រភពអង់គ្លេសអាចចំណេញលុយ 400 ពាន់លានផោន (533 ពាន់លានដុល្លារ)  ប្រសិនបើពួកគេបណ្តុះបណ្តាលកម្លាំងការងាររបស់ខ្លួនឱ្យចេះប្រើ AI បន្ទាប់ពីគម្រោងសាកល្បងនៅចក្រភពអង់គ្លេសបានបង្ហាញថាបុគ្គលិកអាចចំណេញពេលបានច្រើនជាង 120 ម៉ោងក្នុងមួយឆ្នាំដោយប្រើបញ្ញាសិប្បនិមិត្ត(AI)ក្នុងកិច្ចការរដ្ឋបាល។

 

Googleបាននិយាយនៅថ្ងៃសុក្រនេះថាជំហានសាមញ្ញដូចជាអនុញ្ញាតឱ្យបុគ្គលិកប្រើប្រាស់ AI និងការបណ្តុះបណ្តាលពីរបីម៉ោងដើម្បីឱ្យពួកគេចាប់ផ្តើមយកបច្ចេកវិទ្យាថ្មីមកជួយការងារ ក៏អាចផ្តល់លទ្ធផលជំរុញកំណើនសេដ្ឋកិច្ចបានដែរ។

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដែលបានបង្កើត Gemini AI chatbot បាននិយាយថា យោងតាមការវិភាគដោយ Public First ដៃគូរបស់ខ្លួននៅក្នុងគម្រោងនេះបុគ្គលិក 2/3 ជាពិសេសស្ត្រីវ័យចំណាស់មកពីសាវតាសេដ្ឋកិច្ចសង្គមទាប មិនដែលប្រើ AI ជំនាន់ក្រោយនៅកន្លែងធ្វើការទេ។

...

 

Debbie Weinstein ប្រធាន Google នៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក ក៏បានបញ្ជាក់ថាកិច្ចការដែល AIអាចធ្វើ បានមានដូចជានៅក្នុងបណ្តាញអាជីវកម្មខ្នាតតូច ផ្នែកអប់រំ និងសហជីព ដោយបង្ហាញថាបុគ្គលិកអាចចំណេញពេលជាមធ្យម 122 ម៉ោងក្នុងមួយឆ្នាំក្នុងកិច្ចការរដ្ឋបាល។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print