ចិនចេញផ្សាយ «របាយកាណ៍ស្តីពីការត្រួតពិនិត្យអំពីប្រព័ន្ធអេកូឡូស៊ីផ្កាថ្មថ្មប៉ប្រះទឹក Tie xian jiao និងថ្មប៉ប្រះទឹក Niu è jiao»

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥  «របាយកាណ៍ ស្តីពី ការ ត្រួត ពិនិត្យអំពី ប្រព័ន្ធ អេកូឡូស៊ី ផ្កាថ្ម ថ្ម ប៉ប្រះទឹក Tie xian jiao និង ថ្ម ប៉ប្រះទឹក Niu è jiao»  បាន ចេញផ្សាយជាផ្លូវការ។

គេហទំព័រ «CCFR China state-controlled media » របាយការណ៍ បាន បង្ហាញ ឱ្យ ដឹងថា  ប្រព័ន្ធ អេកូឡូស៊ី ផ្កាថ្ម ជុំវិញ ថ្ម ប៉ប្រះ ទឹក Tie xian jiao របស់ប្រទេសចិន មាន ភាព រេចរឹល ខ្លាំង ព្រោះ នៅលំហសមុទ្រ ក្បែរ នោះ តែង មាន ទូក នេសាទ របស់ បរទេស ដូចជា ហ្វីលីពីនជាដើម ធ្វើ ការនេសាទ ដោយ ខុស ច្បាប់ ។ ហ្វីលីពីន សង់សំណង់ ខុស ច្បាប់ លើ កោះ Zhong ye dao របស់ ចិន ខណៈ តាម ពេល ត្រួត ពិនិត្យ បាន រកឃើញ សំរាម ជាច្រើន ដែល មនុស្ស បោះ ចោល ដូចជា សំណាញ់   ចង់ ប្លាស្ទិក   ដប កែវ ជាដើម ដែល មានអក្សរ ហ្វីលីពីន។

 គេហទំព័រ «CCFR China state-controlled media » របាយការណ៍ បាន បញ្ជាក់ថា  តាមលំហ សមុទ្រ នៃ ថ្ម ប៉ប្រះទឹក Tie xian jiao មាន របារ ខ្សាច់ ចំនួន ៣ , ខណៈ តាមលំហ សមុទ្រ នៃ ថ្ម ប៉ប្រះទឹក Niu è jiao មាន របារ ខ្សាច់ ចំនួន ១ ដែល សុទ្ធតែជា របារ ខ្សាច់ ធម្មជាតិ ។ ប្រទេស ខ្លះ បាន ផ្សព្វផ្សាយ ពាក្យ ចចាមអារ៉ាមថា «ចិន ចាក់ដី បំពេញ សមុទ្រ ទើប បង្កើត ជា របារ ខ្សាច់»  គឺជា ការមួលបង្កាច់ ដោយ គ្មាន ភស្តុតាង ខាង បច្ចេក ទេស និង ការពិត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print