ភ្នំពេញ ៖ ការផ្សព្វផ្សាយតាមរយៈត្រូវរង្វាន់លើក្រវិលកំប៉ុង ស្រាបៀរ និងគម្របភេសជ្ជៈ មានភាពទូលំទូលាយ ដែលនិយាយបានថា ទាំងមនុស្សចាស់ប្រុសស្រី យុវជន ព្យាយាមញាំស្រាបៀរ ដើម្បីបានរង្វាន់ក្នុងកំប៉ុង ស្រាបៀរ ហើយក្មេងៗចង់បានរង្វានពីគម្របភេសជ្ជៈ ប៉ុន្តែប្រឈមលើបញ្ហាសុខភាពផងដែរ។
ក្នុងករណីនេះ ! សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបិទមិនឱ្យមានការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ស្រាបៀរ និងគម្របភេសជ្ជៈ ។
នេះបេីយោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី២៤ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី បានឯកភាពថា ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនោះ ត្រូវទុកពេលសមរម្ប ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងធ្វេីជាអធិបតីភាព នៃកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ការផ្តល់រង្វាន់ លេីផលិតគ្រឿងស្រវឹងនិងភេសជ្ជៈ ក្នុងពេលវេលាសមស្រប។
មជ្ឈដ្ឋានទូទៅគាំទ្រការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនោះ ជៀសវាង ការចំណាយប្រាក់តាមយករង្វាន់ បញ្ហា ទទួលទានគ្រឿងស្រវឹង បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕
ដោយ ៖ សិលា