រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនឹងផ្តល់ប្រគល់ជូនជូនរោងចក្រសហគ្រាសមានឈ្មោះថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ជូនរោងចក្រសហគ្រាស ដែលបានអនុវត្តលក្ខខណ្ឌការងារល្អប្រសើរនៅក្នុងរោងចក្ររបស់ខ្លួន ដែលបង្កើតបានជាសហគ្រាសប្រកបដោយភាពសុខសាន្ត។ ពានរង្វាន់ដែលរដ្ឋាភិបាលនឹងប្រគល់ជូនមានឈ្មោះថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។

គួររំលឹកថា នៅក្នុងខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ ធ្វើជាប្រធានបទសម្រាប់ទិវា ១ឧសភាឆ្នាំនេះ។
សម្រាប់រដ្ឋាភិបាលកម្ពុជា ការកំណត់យកប្រធានបទយ៉ាងដូច្នេះ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករនិយោជិត និងការពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ដែលជាសូចនាករគន្លឹះរបស់រដ្ឋាភិបាលនៅក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើយោងតាមលិខិតដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ជាលើកទីមួយដល់រោងចក្រសហគ្រាសដែលបំពេញលក្ខណៈវិនិច្ឆ័យគោរពតាមច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធផ្សេងៗរបស់រដ្ឋាភិបាល។ ការប្រកាសផ្តល់ពានរង្វាន់នេះគឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា។
បើយោងតាមសារលិខិតដដែល ពានរង្វាន់ដែលរដ្ឋាភិបាលនឹងប្រគល់ជូនមានឈ្មោះថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។ សហគ្រាសដែលត្រូវបានជ្រើសរើសគឺត្រូវអនុលោមទៅតាមលក្ខណៈវិនិច្ឆ័យចំនួន៨ចំណុចដែលរួមមាន៖
១. អនុលោមភាពនៃលក្ខខណ្ឌការងារ, ។
២. អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, ។
៣.អនុលោមភាពទំនាក់ទំនងវិជ្ជាជីវៈ, ។៤.អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ, ។
៥.អនុលោមភាពនៃរបបសន្តិសុខសង្គម, ។៦.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ, ។
៧.អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ ។និង៨.អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះជ័យលាភី ហើយក៏ថ្លែងអំណរគុណចំពោះគ្រប់រោងចក្រសហគ្រាស ជាពិសេសកម្មករនិយោជិត អង្គការវិជ្ជាជីវៈដែលបានបន្តចូលរួមក្នុងចលនាជាតិដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print