លោកអភិសន្តិបណ្ឌិត ស សុខា ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីបង្ក លក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីបង្ក លក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគ និងវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូន ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិយ៉ាងច្រើន។ នេះបើយោងតាមផែនការ ស្តីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស របស់ក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ៖ ស្ថិតក្នុងបរិយាកាសដែលសភាពការណ៍ពិភពលោក សភាពការណ៍តំបន់មានការប្រែប្រួលស្មុគស្មាញ មួយចំនួននាពេលថ្មីៗនេះ ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការស្តីពីការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសដូចខាងក្រោម៖
ក្នុងនោះគោលបំណង និងសំណូមពរ ! សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែទទួលបានជោគជ័យ ធំធេងថែមទៀត ជាពិសេសរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងអ្នកទេសចរណ៍បរទេសឱ្យចូលមក បណ្តាក់ទុនក៏ដូចជាធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើង ជំរុញឱ្យសេដ្ឋកិច្ចជាតិ កាន់តែត្រូវបានអភិវឌ្ឍន៍ អត្រានៃភាពក្រីក្រកាន់តែត្រូវបានកាត់បន្ថយ។

-រក្សាបានបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សម្រាប់ជាបុព្វហេតុបម្រើដល់ ការវិនិយោគលើគ្រប់វិស័យ និងការអភិវឌ្ឍគោលនយោបាយជាតិស្តីពីទេសចរណ៍។

-រក្សាការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិននិងអ្នកទេសចរណ៍បរទេសទាំងអស់ដែលបានទទួល ការអនុញ្ញាតឱ្យធ្វើធុរកិច្ច និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print