លោកអភិសន្តិបណ្ឌិត ស សុខា ៖ ក្តាប់ព័ត៌មានទាក់ទងនឹងឧបាយកលសកម្មភាពបំផ្លិច បំផ្លាញមកលើវិស័យវិនិយោគ និងទេសចរណ៍ពីសំណាក់ពួកភេរវជន និងពួកអមិត្តគ្រប់ប្រភេទ ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ និងបំបាត់ប្រសិទ្ធភាពបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់ការបានគ្រប់កាលៈទេសៈក្នុងការក្តាប់ព័ត៌មានទាក់ទងនឹងឧបាយកលសកម្មភាពបំផ្លិច បំផ្លាញមកលើវិស័យវិនិយោគ និងទេសចរណ៍ពីសំណាក់ពួកភេរវជន និងពួកអមិត្តគ្រប់ប្រភេទ ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ និងបំបាត់ប្រសិទ្ធភាពបានទាន់ពេលវេលា។ នេះបើយោងតាមផែនការ ស្តីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស របស់ក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ ក្នុងករណីមានការវិវាទផ្សេងៗ ឬហេតុការណ៍ណាមួយកើតឡើង គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ត្រូវរួសរាន់ចាត់ឱ្យមានយន្តការដែលមានតួនាទីទទួលខុសត្រូវចុះទៅកាន់គោលដៅនោះ ដើម្បីសហការដោះស្រាយជាបន្ទាន់ តាំងពីរឿងហេតុតូចតាច ឬទើបតែកើតមានឡើងដោយមិនទុកឱ្យមានការអូសបន្លាយពេល ឬក្លាយទៅជាស្មុគស្មាញបាន។
លោកអភិសន្តិបណ្ឌិតថ្លែងថា ៖ ត្រូវមានកម្មវិធីជួបប្រជុំជាមួយវិនិយោគិន ឬតំណាងរបស់ពួកគេជារៀងរាល់ខែ ដើម្បីក្តាប់ឱ្យបាន សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ទាក់ទងដល់ការវិនិយោគ ព្រមទាំងស្តាប់មតិយោបល់លើកឡើង ឬ សំណូមពរដោះស្រាយទៅលើបញ្ហាណាមួយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តត្រូវបង្ហាញនូវ ការយកចិត្តទុកដាក់ដោះស្រាយមតិយោបល់ដែលបានលើកឡើងដោយការទទួលខុសត្រូវខ្ពស់ ទោះបី ករណីខ្លះហួសសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ត្រូវយកចិត្តទុកដាក់រាយការណ៍ស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ឬសុំកិច្ចសហការពីសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឆ្លើយតបបានទាន់ពេលវេលា។
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបង្កើតយន្តការសម្រាប់ទាក់ទងជាមួយ វិនិយោគិន រៀបចំប្រព័ន្ធទូរសព្ទ និងប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច (ដូចជា, MESSAGE, E-MAIL, WHATSAPP, TELEGRAM, HOTLINE…) សម្រាប់ទទួល ផ្តល់ ឬឆ្លើយឆ្លងព័ត៌មានជាមួយគ្នាទៅវិញទៅមក បង្កលក្ខណៈជិតស្និទ្ធ និងសហការគ្នាល្អក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។
ត្រូវកំណត់ឱ្យក្រុមហ៊ុនសន្តិសុខឯកជន ដែលផ្តល់សេវាការពារនៅតាមគោលដៅវិនិយោគ និង គ្រឹះស្ថានសន្តិសុខឯកជនដែលអ្នកវិនិយោគរៀបចំដោយខ្លួនឯង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមគោលដៅជាក់ស្តែង ព្រមទាំងត្រូវមាន ផែនការត្រៀមលក្ខណៈ ដើម្បីចេញជួយពេលមានសំណូមពរពីក្រុមសន្តិសុខឯកជន។
ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងការងារ ក្តាប់សភាពការណ៍ នៅភូមិសាស្ត្រដែលមានគម្រោងវិនិយោគ រោងចក្រ សហគ្រាស កសិដ្ឋាន ការដ្ឋាននានា និងទីកន្លែងស្នាក់នៅរបស់វិនិយោគិនបរទេស ព្រមទាំងវិធានការគ្រប់គ្រងមុខ សញ្ញាល្មើសច្បាប់គ្រប់ប្រភេទ សំដៅម្ចាស់ការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរៀបចំធ្វើការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបទូលំទូលាយ និងចាត់ តាំងអនុវត្តឱ្យបានល្អប្រសើរនូវរាល់សេវាទាំងឡាយ ការទទួលពាក្យបណ្ដឹងនានា និងចាត់ចែងដោះស្រាយ ដែលមានកំណត់នៅក្នុងច្បាប់ និងបទដ្ឋានស្តីអំពីអន្តោប្រវេសន៍ជូនភ្ញៀវបរទេសដែលធ្វើដំណើរចេញ-ចូល និងវិនិយោគិនបរទេសដែលបានទទួលការអនុញ្ញាតឱ្យធ្វើវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹង យន្តការច្រក-ចេញចូលតែមួយក្នុងការផ្តល់ទិដ្ឋាការ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន វិនិយោគិនបរទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print