ក្លឹបបាល់ទាត់ Barcelonaកានក្លាយទៅជាម្ចាស់ពានអេស្ប៉ាញ Copa del Rey ក្រោយផ្តួលគូរសត្រូវធំ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល៣-២។
កីឡាករPedri
ខ្សែបម្រើ Barcelona បានស៊ុតពីចម្ងាយដើម្បីនាំមុខនៅនាទីទី ២៨ នៅកីឡដ្ឋាន La Cartuja ដោយចប់តង់ទី១លទ្ធផលBarcelona ១-០ Real Madrid។
Madrid ក៏បានខិតខំវាយបកខ្លាំងក្នុងតង់ទីពីរ និងស៊ុតបញ្ចូលទីបានពីរគ្រាប់ ដោយ Kylian Mbappé ផ្លាស់ចូលលេងនៅតង់ទី ២ ដោយការទាត់បាល់ហ្វ្រីឃីកនៅនាទីទី ៧០ ហើយការតែតបាល់របស់ខ្សែបម្រើ Aurélien Tchouaméni នៅនាទីទី ៧៧ ធ្វើឱ្យលទ្ធផល Real នាំមុខ២-១ វិញ។
ខ្សែរប្រយុទ្ធ
Ferran Torresបានជួយក្រុម
Barcelona តាមស្មើវិញនៅនាទីទី8៤ធ្វើឱ្យចប់៩០នាទីលទ្ធផល២-២ហើយត្រូវថែមម៉ោង១៥នាទី២ដងទៀត។ កីឡាករJules Koundeបានស៊ុតបាល់យ៉ាងល្អផុតដៃអ្នកចាំទីThibaut Courtoisរបស់Real នៅចុងម៉ោងនាទីទី១១៦ធ្វើឱ្យBarcelonaគ្រងជើងឯកអេស្ប៉ាញCupជាលើកទី៣២របស់ពួកគេ។
BaBarcelonមានក្តីសង្ឃឹមរលើកពាពានចំនួន៣ដោយពួកគេត្រូវលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan នៅថ្ងៃពុធ ហើយក៏កំពុងនាំមុខ La Liga ដោយ 4 ពិន្ទុពីលើ Real Madridផងដែរ។