ប្រទេសថៃ ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានកោតសរសើរយ៉ាងខ្លាំង សម្រាប់ការទទួលបដិសណ្ឋាកិច្ច នៃដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ប្រទេសកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ។
លោកស្រីនាយករដ្ឋមន្រ្តី បានលើកបង្ហាញពីការទទួលដោយក្រាលព្រំក្រហម ម៉ូតូឡានអមដំណើរ និងការឈរទទួលស្វាគមន៍ពីកូនសិស្សកម្ពុជា ដោយគ្រវីទង់ជាតិខ្មែរ-ថៃ នៅតាមដងផ្លូវ។
លោកស្រីបានចាត់ទុកថា ការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះសម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានេះ ប្រៀបដូចនឹងការទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលអញ្ជើញមកខ្មែរផងដែរ។
លោកស្រី ផែថងថាន បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ជាបងប្អូនយ៉ាងល្អជាមួយគ្នា ហើយលោកស្រីនឹងធ្វើឲ្យទំនាក់ទំនងនេះ កាន់តែល្អប្រសើរខ្លាំងឡើង មិនសាបសូន្យនោះទេ។
លោកស្រីថា ទំនាក់ទំនងការទូតជាមួយគ្នា៧៥ឆ្នាំមកនេះ នឹងកាន់តែស្អិតរមួត មិនងាយបែកបាក់ទៅណានោះឡើយ៕
ដោយ ៖ សិលា