តាកែវ ៖ សាលមហោស្រពខេត្តតាកែវ ពេលកំពុងរៀបចំពិធីប្រគល់សញ្ញាប័ត្រដល់សិស្ស មជ្ឈមណ្ឌលភាសាអង់គ្លេស ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះចេញពីពិដាន ផ្អើលនាំគ្នារត់ចេញក្រៅ កម្មវិធីត្រូវបានផ្អាក ហើយកម្លាំងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចេញទៅអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ក្នុងសាលាមហោស្រព បានរៀបចំកម្មវិធី ដោយក្រុមហ៊ុនឯកជន ចែកសញ្ញាបត្រដល់សិស្សមជ្ឈមណ្ឌលភាសារអង់គ្លេស ស្រាប់តែឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆេះចេញពីក្នុងពិដាន ធ្វើឱ្យផ្អើលឆោឡោដល់សិស្សនាំគ្នារត់ចេញក្រៅ កម្មវិធីត្រូវបានផ្អាក ហើយកម្លាំងសមត្ថកិច្ចបានហៅ រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅអន្តរាគមន៍ ។
ករណីអគ្គិភ័យនេះដែរ មិនបង្កឱ្យអ្នកណារងរបួសនោះទេ គ្រាន់តែខូចខាតពិដាននិងដំបូល បន្ទាប់ពីមានការអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ៕ជ្រោយពេជ្រ