អ្នកឯកទេសសេដ្ឋកិច្ចទទួលបានពានរង្វាន់ណូបែល៖ សហគមន៍អឺរ៉ុបចាំបាច់ត្រូវតែលុបចោលដើម្បីបញ្ចៀស «គ្រោះមហន្តរាយសេដ្ឋកិច្ច»

ចែករំលែក៖

អ្នកឯកទេសសេដ្ឋកិច្ចធ្លាប់ទទួលបានពានរង្វាន់ណូបែលបានបញ្ជាក់ថា មិនមានអនាគតទៀតឡើយសម្រាប់សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ូ។

លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិកBill Clinton ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែ បញ្ចប់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជៀសវាងវិបត្តិកាន់តែធ្ងន់ជាងនេះ។

លោក Joseph Stiglitz បញ្ជាក់ទៀតថា ការណ៍ដែលអង់គ្លេសចាកចេញពីសហ គមន៍អឺរ៉ុបនោះធ្វើឲ្យមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ទាំងមូលហើយអាចជំរុញឲ្យអឺរ៉ុបធ្លាក់ក្នុងដំណាក់កាលនៃការដួលរលំ។ លោកបន្តទៀតថា អុីតាលីអាចជាប្រទេស បន្ទាប់ ដើរតាមគន្លងរបស់អង់គ្លេសចាក ចេញពីអឺរ៉ុប។ ទាំងនោះហើយអឺរ៉ុបគួរតែ ពិចារណាដើម្បីបញ្ចប់សហគមន៍នេះ ដោយស្ងប់ស្ងាត់ចៀសវាង «គ្រោះមហន្ត រាយនយោបាយកើតឡើង»។

បើទោះបីទើបតែបានបង្កើតឡើងក្នុង រយៈពេល១៥ឆ្នាំ (១៩៩៩) សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ុបជាច្រើនលើកឡើងពីប្រសិទ្ធភាពនៃការនៃសហគមន៍ក្រោយពេលប្រឈមនិងវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០០៨-២០០៩៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print