វត្តមានសម្តេចតេជោ ហ៊ុន សែន លើទឹកដីស្រុកកំណើតជាទីមនោរម្យ

ចែករំលែក៖

ខេត្តកំពុងចាមៈ បន្ទាប់ពីបានអញ្ជើញចូលអុជធូបទៀននៅចេតិយស្ថិតក្នុងវត្តបុទុមរតនៈដីដុះហើយ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលដំណើរការសាងសង់សួនច្បារច្រាំងទន្លេ និងមើលពីភាពរីកចម្រើននៃសោភ័ណភាពច្រាំងទន្លមេគង្គ។ បន្ទាប់មក សម្តេចតេជោ បានអញ្ជើញជិះទូកទេសចរណ៍ស្រូបយកខ្យល់បរិសុទ្ឋបន្ឋូរអារម្មណ៌ពីទន្លេក្រោយពីបានបំពេញកិច្ចការអស់មួយថ្ងៃកន្លងមក។ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកកកុញបានចូលរួមទទួលស្វាគមន៌សម្តេចតេជោ ដែលបានបង្ហាញអោយឃើញពីសេចក្តីគោរពស្រឡាញ់ និងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងនាយករដ្ឋមន្រ្តី។

ពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ចាមពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ឋនិងសួនច្បារលំអរសោភ័ណភាពទីរួមខេត្តដែលមើលទៅគួរជាទីទាក់ទាញ ជាពិសេសតាមរយៈសេវាទូកទេសចរណ៍នេះ បានទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជារៀងរាល់ថ្ងៃដែលបានផ្តល់នូវការងារ និងប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនខ្មែរផងដែរ។

សម្តេចតេជោ សូមអធ្យាស្រ័យដល់បងប្អូនអាជីវករនៅផ្សារកំពង់ចាម និងផ្សារដទៃៗទៀត ដែលសម្តេចមិនបានចូលលេង ដោយសារសម្តេចត្រូវដោះស្រាយកិច្ចការសំខាន់និងចាំបាច់មួយចំនួនជាបន្ទាន់ដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ នឹងអញ្ជើញវិលត្រឡប់មកលេងបងប្អូន នៅក្នុងឱកាសប្រណាំងទូកងក្នុងរដូវបុណ្យអុំទូកឆ្នាំនេះ៕

image image image image

ដោយ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print