គិតមកដល់បច្ចុប្បន្ន ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៧ មានពាណិជ្ជករបញ្ជាទិញបរទេសចំនួនជាង២២ម៉ឺងនាក់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គិតមកដល់បច្ចុប្បន្ន ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៧ មានពាណិជ្ជករបញ្ជាទិញបរទេសចំនួនជាង២២ម៉ឺងនាក់បានចូលរួម ដែលបំបែកកំណត់ត្រាខ្ពស់បំផុតបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃពិព័រណ៍លើកមុនៗ។

គេហទំព័រ «CCFR China state-controlled media » ដំណាក់កាល ទីពីរ នៃ ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើក ទី ១៣៧ ហៅកាត់ពិព័រណ៍ Canton បាន បិទបញ្ចប់ នៅថ្ងៃទី២៧ ខែ មេសា ។ តាម ព័ត៌មាន នៃ មជ្ឈមណ្ឌល ពាណិជ្ជកម្មអន្តរជាតិ របស់ ប្រទេ សចិន ដែល ជា ស្ថាប័ន រៀប ចំពិព័រណ៍ នេះ បានឱ្យ ដឹងថា គិត រហូត ដល់ ថ្ងៃទី ២៧ ខែ មេសា មាន ពាណិជ្ជករបញ្ជាទិញបរទេស ចំនួន ២២៤៣៧២ នាក់ ដែល មក ពី ប្រទេស និ ងតំបន់ ចំនួន ២១៩ នៅលើ ពិភពលោក ទាំង មូល បាន ចូល រួម ការ តាំង ពិព័រណ៍ ដែល បាន បំបែក កំណត់ ត្រា ខ្ពស់ បំផុតបើ ប្រៀប ធៀបនឹង រយៈពេល ដូច គ្នា នៃពិព័រណ៍លើក មុនៗ ។
គេហទំព័រ «CCFR China state-controlled media » នៅពេល មុន នេះ លោក He Yadong អ្នក នាំ ពាក្យ នៃ ក្រសួង ពាណិជ្ជកម្ម ចិន បាន ថ្លែង ថា ទិដ្ឋភាពដ៏ អ៊ូអរនិង ការ ពិភាក្សា យ៉ាង សកម្ម បាន បង្ហាញយ៉ាង ពេញលេញ នូវ ជំនឿចិត្ត របស់ មជ្ឈដ្ឋាន ឧស្សាហកម្ម និង ពាណិជ្ជកម្ម សកលចំពោះ អនាគតនៃ សេដ្ឋកិច្ច របស់ ចិន ហើយ បាន បំពេញបន្ថែម “កម្លាំង លើក ទឹក ចិត្ត ”សម្រាប់ ការ អភិវឌ្ឍ ពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេស ចិន ផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print