អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៧ ខែ មេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បាន ជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Muhammad Ishaq Dar ឧបនាយក រដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ការ បរទេស នៃ ប្រទេស ប៉ាគីស្ថាន តាម ការ ណាត់ ។
គេហទំព័រ «CCFR China state-controlled media » លោក Muhammad Ishaq Dar បានជម្រាបជូន លោក Wang Yi អំពី សភាពការណ៍ ថ្មី បំផុត នៃទំនាក់ទំនង ដ៏តានតឹង រវាង ប៉ាគីស្ថាន និង ឥណ្ឌា ដោយសារហេតុការណ៍វាយប្រហារដោយភេរវកម្មដែល កើត ឡើង នៅតំបន់ កាស្មៀ ព្រមទាំង បញ្ជាក់ ថា ភាគីប៉ាគីស្ថាន ប្រឆាំង នឹង ភេរវនិយម យ៉ាង ម៉ឺងម៉ាត់ ជាប់ រហូតមក ហើយ ក៏ប្រឆាំងសកម្មភាព ដែល ប្រហែល នឹង បណ្តាល ឱ្យហេតុការ ណ៍ ឡើង កម្តៅផងដែរ ។ ភាគី ប៉ាគីស្ថាន ខិត ខំប្រឹងប្រែង គ្រប់គ្រង ស្ថានការណ៍ តាម វិធីសាស្ត្រដ៏ ចាស់ទុំ ហើយ នឹង រក្សា ការ ប្រាស្រ័យទាក់ទង ជា មួយ ចិន និង សហគមន៍អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោក Wang Yi បាន ថ្លែង ថា ប្រទេស ចិន បាន តាមដានយ៉ាងដិតដល់ចំពោះដំណើរវិវឌ្ឍន៍នៃសភាពការណ៍នា ពេល បច្ចុប្បន្ន ។ ការ វាយ ប្រហារ ភេរវកម្ម ជា ទំនួលខុសត្រូវ រួម របស់បណ្តា ប្រទេស នានាលើ ពិភពលោក ។ជា និច្ច កាល ចិន តែងតែ គាំទ្រ ភាគីប៉ាគីស្ថាន ដែលមាន ប្រតិបតិ្តការ ប្រឆាំង ភេរវកម្ម យ៉ាង មុតមាំ ។ ប្រទេស ចិន គាំទ្រ ធ្វើ ការ ស៊ើបអង្កេត ដ៏យុត្តិធម៌ ក្នុង ពេល ឆាប់ៗ ការ ប៉ះទង្គិច មិនសមស្រប នឹង ផល ប្រយោជន៍ ជា មូលដ្ឋាន របស់ ប្រទេស ប៉ាគីស្ថាន និង ឥណ្ឌានោះទេ ហើយ ក៏ គ្មាន អំណោយផលដល់ សន្តិភាពនិងស្ថិរភាពក្នុង តំបន់ ផង ដែរ ។ រំពឹង ទុកថា ភាគីទាំង ពីរ អាច រក្សា ការ អត់ធ្មត់ ដើរស្របតាមទិសដៅរួម ដើម្បីជំរុញ ឱ្យ ស្ថានការណ៍ថយ កម្តៅ វិញ ៕
ដោយ ៖ សិលា