ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌយុត្តិធម៌ ខណ្ឌពោធិ៍សែនជ័យបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តនីតិវិធី កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលកម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការជាមួយកម្លាំងនគរបាលកំរិតស្រាល រាជធានីភ្នំពេញ បើកយុទ្ធនាការ បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក ដោយជាប់ពាក់ព័ន្ធទៅនឹងលេងល្បែងជល់មាន់ ។
គួររំលឹកដែរថា ក្រុមអ្នកញៀនល្បែងសុីសងបញ្ជល់មាន់ ខុសច្បាប់ទាំង៨នាក់ ត្រូវបានកម្លាំងនគរបាលចម្រុះបង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋសមស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងតាមបណ្តាប៉ុស្តិ៍រដ្ឋបាល និងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិងស្រាលក្រុងភ្នំពេញចុះប្រតិបត្តិការបង្ក្រាទីតាំងបើកបញ្ជល់មាន់លួចលាក់ ល្មើសច្បាប់ បង្កភាពអនាធិប្បតេយ្យ បង្កអសន្តិសុខក្នុងមូលដ្ឋាន ឃាត់ក្រុមអ្នកញៀនល្បែងសុីសងបាន៨នាក់ មាន់១ក្បាល ជញ្ជីងថ្លឹងមាន់១ និងសម្ភារមួយចំនទៀត ។
ក្រោយពីបញ្ចប់ការសាកសួរក្រុមញៀនល្បែងខាងលើ ត្រូវបាននគរបាលនាំខ្លួនទៅតុលាការតាមការបង្គាប់របស់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
តែបើតាមប្រភពពីសាច់ញាតិក្រុមអ្នកញៀនល្បែងទាំងនោះបានឲ្យដឹងថា ពួកគេទាំងនោះតុលាការតម្រូវបញ្ជូនទៅសាកសួរ និងផាកពិន័យក្នុងម្នាក់១០០ដុល្លារ ជាថ្នូរទៅនឹងការដោះលែង ៕
ដោយ៖ សុខាសែនជ័យ
...