នគរបាលអន្តោប្រវេសន៍បន្តចុះត្រួតពិនិត្យការរស់នៅខុសច្បាប់ជនជាតិវៀតណាម ក្នុងសង្កាត់ផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍ចុះប្រមូលជាជនជាតិវៀតណាមរស់នៅនិងធ្វើការងារខុសច្បាប់នៅតាមបន្ទប់ជួលនិងកម្មករសិប្បកម្ម ជាក់ស្តែងឃាត់ខ្លួនបានមនុស្ស៤នាក់ កាលវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួលនិងសិប្បកម្មតាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ថារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះថា កម្លាំងប្រតិបត្តិការចុះចាប់ជនជាតិវៀតណាមរស់នៅនិងធ្វើការងារខុសច្បាប់នៅតាមបន្ទប់ជួលនិងសិប្បកម្មធ្វើតុទូបានរកឃើញជនជាតិវៀតណាមចំនួន៤នាក់ក្នុងនោះប្រុសទាំងអស់ដែលសងំ្ងនៅតាមសិប្បកម្មនិងបន្ទប់ជួល ហើយយកទៅសាកសួរនាំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើមិនមានឯកសារគ្រប់គ្រាន់នឹងបញ្ជូលទៅប្រទេសដើមវិញ ហើយបើមានលិខិតឆ្លងដែនតែអត់សៀវភៅការងារនិងធ្វើការផាកពិន័យ ។

លោកប្រធានអគ្គនាយដ្ឋានបន្តទៀតថា ការចុះឃាត់ជនជាតិវៀតណាមនេះដោយមានការសម្រសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវផងដែរ ក្នុងការចុះប្រតិបត្តិការមានមេឃភ្លៀងខ្លាំងបន្តិចតែនៅតែបន្តធ្វើការទាល់តែចប់ ៕

gyyy (3)  gyyy (2)gyyy (1)

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print