ហួសពីអាណិត ! ស្ត្រីមានផ្ទៃពោះម្នាក់ «សម្រាលបានកូនប្រុស»»លើស្ពានអ្នកលឿង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ស្ត្រីមានផ្ទៃពោះម្នាក់ «សម្រាលបានកូនប្រុស»»លើស្ពានអ្នកលឿង ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈកំពុងធ្វើដំណើរ ហើយមានសុវត្ថិភាព សុខភាពល្អ ទាំងម្តាយ និងកូន។

សូមបញ្ជាក់ថា ៖ ស្ត្រីមានផ្ទៃពោះម្នាក់មានឈ្មោះ ថា ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ គឺនៅវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ បាន«សម្រាលកូន»ចំនួន ១នាក់ ភេទប្រុសលើស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានជួយសង្គ្រោះដោយយករថយន្តសុឺរ៉ែនរបស់អធិការដ្ឋាន ដឹកនាំ និង ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និង កូនបានទាន់ពេលវេលា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print