លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ក្រៅពីស្រូវអង្ករនាំចេញកម្ពុជានៅសល់ស្រូវរាប់លានតោនទៀត = រឿងអីថាប្រជាជនខ្មែរអត់បាយពួកអាភ្លើអត់ដឹងខ្យល់អីមែន?
២- មុខទំនិញបន្ទះសូឡា បើមានប្រទេសមួយគេយកពន្ធខ្ពស់ពេក = កម្ពុជាអាចរកដៃគូនាំចូលព្រោះនៅលើពិភពលោកមិនខ្វះទេសេចក្តីត្រូវការ។
៣- ក្រុមឧទ្ទាមជ្រុលនិយមបាននៅឡុងប៊ីចឆ្ងាយជាង១២០០គីឡូម៉ែត្រ ក្លាហានណាស់ = ទុកឲ្យវាក្លាហានចុះគង់តែរលាយឆាប់ៗនេះទេ។
៤- សម័យឥឡូវនេះមិនដូចមុនទេ ពីមុនគ្មាននរណាហ៊ានប្រទាំងជាមួយមហាអំណាចអាមេរិកទេ = តែបច្ចុប្បន្ន នៅមានមហាអំណាចមួយទៀតគឺចិនដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកបាន។
៥- ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្មានអ្នកឈ្នះចាញ់ទេ = មានតែចាញ់ទាំងអស់គ្នា ហើយប្រជាជនទេដែលរងវេទនានិងទទួលផលវិបាក។
៦- ចិនមិនញញើតសហរដ្ឋអាមេរិកទេ = តែចិនដំណើរការតាមនីតិវិធីជាមុនសិនដោយរង់ចាំឲ្យអង្គការពាណិជ្ជកម្មពិភពលោកធ្វើការតាមតួនាទីខ្លួន។
៧- ឧបទ្ទវហេតុបើកឡានបំបុកហ្វូងមនុស្សឲ្យស្លាប់រាប់សិបនាក់និងរងរបួសជាច្រើននាក់នៅវ៉ាន់ខូវែរកាណាដា = តើនរណាទទួលខុសត្រូវ ? បើនៅកម្ពុជាប្រាកដជាគេដាក់កំហុសមកលើរាជរដ្ឋាភិបាលជាមិនខាន?
៨- នយោបាយការបរទេសរបស់កម្ពុជាគឺសាច់គោក៏យក ស្ពៃក៏យក = មានន័យថាឆ្មាសឆ្មាខ្មៅទទួលយកបានទាំងអស់ឲ្យតែចាប់កណ្តុរបាន?
៩- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមកាន់តែទាល់ច្រកហើយ = ដោយយករឿងអាស្រូវកំប៉ិកកំប៉ុកមកនិយាយវាយប្រហារលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា?
១០- បើជារឿងរបស់ពួកវា វានឹងនិយាយថាជារឿងអសីលធម៌ = ដែលយករឿងអាស្រូវរបស់អ្នកនយោបាយមកឡូកឡំរឿងនយោបាយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print