ខេត្តតាកែវ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថា បង្កងតាកែវ ម្រេច និងទុរេនកំពត នឹង ត្រូវ ដឹកជញ្ជូនទៅកាន់គ្រប់ទិសទី នៃពិភពលោក តាម រយៈការកែលំអជា បន្ត បន្ទាប់ នៃ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការដឹកជញ្ជូន ផលិតផល។
លោកថ្លែងបែបនេះ នាពិធីសម្ពោធ ផ្លូវជាតិ ៣ខ្សែ គឺផ្លូវជាតិ លេខ ៣១ ៣៣ និង ៤១ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ និង បណ្តាខេត្តភាគនិរតី។
នាពេល បន្ទាប់ សម្តេច បាន បញ្ជាក់ប្រាប់ លោកទូតចិនថា តាកែវ មិនមែនល្បី តែបង្កងទេ ពងទាកូន ក៏ល្បីដែរ។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.មនេះ។ ខណៈនេះផ្លូវនេះមិនត្រឹមតែផ្ដល់ការធ្វើដំណើរងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។
លោកបន្តថា ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ។ លោកបានថ្លែងអំណរគុណដល់ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ និងសម្ដេចធិបតី រួមនឹងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានទទួលស្វាគមន៍ លោកប្រធានាធិបតីប្រកបដោយភាពកក់ក្ដៅបំផុត ខណៈតាមរយៈដំណើរទស្សនកិច្ចនេះប្រទេសទាំងពីរបានប្ដេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប និងជំរុញទំនាក់ទំនងលើវិស័យផ្សេងៗជាច្រើនទៀត៕
ដោយ ៖ សិលា