ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៤ ខែសីហា ព្រឹកមិញនេះដដែល បន្ទាប់ពីបានជួបសួរសុខទុក្ខកុមារពិការភ្នែក និងគថ្លង់រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ។
បន្ទាប់ពីបានទទួលសំណូមពរ និងបានពិនិត្យឃើញនូវកង្វះខាតអាគារស្នាក់នៅជាក់ស្តែងរបស់គរុសិស្សនៅទីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏សាមញ្ញ និងមានព្រហ្មវិហារធម៍របស់កម្ពុជា ព្រមទាំងសប្បុរសជន បានធ្វើអំណោយអាគារស្នាក់នៅចំនួន១០បន្ទប់លើក្រោមសំរាប់គរុសិស្សនារីស្នាក់បន្តការសិក្សានៅទីនេះ និងដើម្បីអប់រំហ្វឹកហ្វឺនដល់គរុសិស្សគ្រប់ជំនាន់អោយកាន់តែមានភាពងាយស្រួល។
ក្នុងនោះដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សារបស់គរុសិស្សនៅទីនេះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជនក៏បានឧបត្ថម្ភដំណើរកំសាន្តកម្មសិក្សាដល់គរុសិស្សទាំងអស់អោយមានដំណើរកម្សាន្តនៅខេត្តសៀមរាបក្នុងពេលឆាប់ៗនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីណា គឺមានដំណោះស្រាយគ្រប់យ៉ាងជូនក្មួយៗនៅទីនោះដើម្បីក្មួយៗកាន់តែមានភាពងាយស្រួលក្នុងការបន្តការសិក្សា ដើម្បីអនាគតល្អរុងរឿងរបស់ក្មួយៗ៕
ដោយ៖ សុខ ខេមរា