លោក Xi Jinping ប្រធានរដ្ឋចិន ធ្វើ ទស្សនកិច្ច នៅធនាគារ អភិវឌ្ឍន៍ថ្មី នៃ ប្រទេស BRICS

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី ២៩ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បាន អញ្ជើញ ធ្វើ ទស្សនកិច្ច នៅធនាគារ អភិវឌ្ឍន៍ថ្មីនៃ ប្រទេស BRICS នៅក្រុង សៀងហៃ និង ជួបសន្ទនា ជាមួយ លោក ស្រី Dilma Rousseff ប្រធានធនាគារ អភិវឌ្ឍន៍ថ្មី ។

លោក Xi Jinping បាន សម្តែង ការអបអរសាទរ ចំពោះ លោកស្រី Dilma Rousseff ដែល ជាប់ឆ្នោតជា ប្រធាន ធនាគារ អភិវឌ្ឍន៍ថ្មី មួយអាណត្តិ ទៀត ។ លោក Xi Jinping បានលើក ឡើងថា ធនាគារ អភិវឌ្ឍន៍ថ្មី ជា ស្ថាប័នអភិវឌ្ឍន៍ ពហុភាគី ទីមួយដែល បង្កើត ឡើងនិង ប្រតិបត្តិ ដោយប្រទេស ទីផ្សារងើប ឡើងថ្មីនិង ប្រទេសកំពុង អភិវឌ្ឍន៍ ជា សមិទ្ធផល ដ៏អស្ចារ្យ ដែល ប្រទេសសកល ខាងត្បូង ពង្រឹង សមត្ថភាព របស់ខ្លួន ដែល សមស្របនឹង ចរន្តនៃ ប្រវត្តិសាស្ត្រនៃការធ្វើ កំណែទម្រង់ និង ធ្វើឱ្យ អភិបាលកិច្ច សកល មាន សុក្រឹតភាព ក៏ដូចជា ក្លាយជា គំរូនៃ កិច្ចសហប្រតិបត្តិការ រវាង កម្លាំងងើប ឡើងថ្មីនិង ប្រទេស សកលខាងត្បូង ក្នុង ប្រព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ ។

លោក Xi Jinping បាន គូសបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការនៃ ប្រទេស BRICS ធំ ” បាន ឈាន ចូល ក្នុង ដំណាក់កាល អភិវឌ្ឍន៍ ប្រកបដោយ គុណភាពខ្ពស់ ហើយ ធនាគារ អភិវឌ្ឍន៍ ថ្មី ក៏ ឈានចូល “ ទសវត្សរ៍ មាស”ទីពីរ នៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ផងដែរ ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Dilma Rousseff បានថ្លែង អំណរគុណ ចំពោះប្រទេស ចិនដែលបាន ផ្តល់ការគាំទ្រដ៏ ពេញទំហឹង ក្នុងការជំរុញ ការវិវឌ្ឍរីកចម្រើន នៃ ធនាគារ អភិវឌ្ឍន៍ថ្មី ក្រោម ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ លោកប្រធានរដ្ឋចិន Xi Jinping ចិនទទួលបាន សមិទ្ធផល អភិវឌ្ឍន៍ ដ៏លេចធ្លោ ដែលបាន ដើរតួនាទីដ៏ សំខាន់ក្នុង ការជំរុញ អភិបាលកិច្ច សកល ហើយ ចិន មុខជានឹង សម្រេចបាននូវ ទស្សនទាន ស្តីពី ការស្តារ ភាពរុងរឿង ដ៏មហិមា របស់ ប្រជាជាតិ ចិន ឡើងវិញជា មិនខាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print