ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគ្រោងបញ្ជូនអត្តពលិកជន ពិការរបស់ខ្លួនឲ្យទៅចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយ៤.៥គីឡូម៉ែត្រ និងរត់ចម្ងាយ៤២គីឡូម៉ែត្រ ។ នេះបើយោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក NPC Cambodia ក្នុង ជំនួបពិភាក្សាការងាររវាងលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងតំណាងអង្គការបេះដូងមាសដឹកនាំដោយ លោក ណាអូគី កាលពី ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នៅមជ្ឈ មណ្ឌលជនពិការកម្ពុជា ។
ជាលទ្ធផលក្នុងជំនួសពិភាក្សាគ្នានោះ ភាគីទាំង២បានព្រមព្រៀងគ្នាចំនួន៣ ចំណុចសំខាន់ៗដូចជា ទី១- អង្គការបេះ ដូងមាសបានសន្យាជួយសម្របសម្រួល ធ្វើយ៉ាងណាឲ្យគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជួនអត្តពលិកជនពិការ របស់ខ្លួន២នាក់ និងប្រតិភូទៅចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចម្ងាយ ៤.៥គីឡូម៉ែត្រ និងរត់ចម្ងាយ៤២គីឡូម៉ែត្រនៅប្រទេសជប៉ុន។ ទី២-ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយវិស័យកីឡាជនពិការតាមមហាវិទ្យាល័យនិងជាសាធារណៈជូនបងប្អូនជន ពិការ និងសមាជិកសហគមន៍បានយល់ ដឹងពីវិស័យកីឡាជនពិការនៅកម្ពុជា។ទី៣-អង្គការបេះដូងមាសបានអញ្ជើញ លោក យី វាសនា និងប្រតិភូចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងនៅជប៉ុនព្រមទាំងមាន ឱកាសជួបពិភាក្សាការងារសំខាន់ៗជាមួយថ្នាក់ដឹនាំកីឡាដើម្បីរៀបចំផែនការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជន ពិការរវាងកម្ពុជានឹងជប៉ុនតាមរយៈកម្មវិធី sport for tomorrow ដើម្បីឈានទៅចូលរួមការប្រកួតកីឡាជនពិការខ្នាតពិភពលោកនៅឆ្នាំ២០២០ដែលប្រទេសជប៉ុនធ្វើជា ម្ចាស់ផ្ទះ។
ក្រោយជំនួបពិភាក្សាបានបញ្ចប់ដោយភាពស្និទ្ធស្នាលរួចមក លោក យី សនា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជាបានថ្លែងអំណរគុណនិងផ្តាំផ្ញើតាមតំណាង JICA ពីការដឹងគុណរបស់សម្តេចប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជាជូនស្ថានទូតជប៉ុន និងប្រជាពលរដ្ឋជប៉ុនដែលតែងជួយដល់ប្រទេសកម្ពុជា ពិសេសក្នុងវិស័យកីឡាជនពិការ៕
ដោយ៖ សារីម