កងទ័ពនិងប៉ូលិសដង្ហែក្បួនព្យុហយាត្រា ថ្ងៃបិទបញ្ចប់សង្រ្គាមវៀតណាម

ចែករំលែក៖

ទីក្រុងហូជីមិញ៖ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងពិធីថ្ងៃទី ៣០ ខែមេសា កម្លាំងដង្ហែក្បួនជាមួយនាយទាហាន និងទាហានជាង ១៣.០០០ នាក់បានឆ្លងកាត់ផ្លូវកណ្តាលជាច្រើននៃទីក្រុងដែលហ៊ុមព័ទ្ធដោយប្រជាជននៅព្រឹកថ្ងៃទី ៣០ ខែមេសា។

វៀតណាម នៅថ្ងៃពុធ ទី៣០ ខែមេសា បានប្រារព្ធពិធីអបអរសាទរ និងរំលឹកខួបការបិទបញ្ចប់សង្រ្គាមវៀតណាម អមជាមួយការធ្វើព្យុហយាត្រាយោធា ៥០ឆ្នាំក្រោយការដួលរលំនៃរបបដឹកនាំទីក្រុង Saigon ដែលជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការបិទបញ្ចប់ទាំងស្រុងនូវជម្លោះស៊ីពេលរាប់ទសវត្សរ៍។
ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើងបានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។ Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ ដើម្បីឧទ្ទិសដល់បិតាស្ថាបនិកវៀតណាមខាងជើង គឺលោក Ho Chi Minh។
ថ្លែងនាឱកាសចូលរួមពិធីរំលឹកខួបនេះដែរ អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បាននិយាយថា «វាជាជ័យជម្នះនៃភាពយុត្តិធម៌លើរបបផ្ដាច់ការ។ វៀតណាមមានតែមួយ ប្រជាជនវៀតណាមគឺមានតែមួយ។ ទន្លេអាចរីងស្ងួត ភ្នំអាចរលំ ប៉ុន្តែការពិតមិនអាចផ្លាស់ប្ដូរបានឡើយ»។
គួរបញ្ជាក់ថា ជ័យជម្នះរបស់វៀតណាមខាងជើង បានកើតឡើង២ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញពីវៀតណាមខាងត្បូង ដែលនេះជាការបិទបញ្ចប់សង្រ្គាមវៀតណាមដែលស៊ីពេលអស់ជាង២០ឆ្នាំ និងបានសម្លាប់ជនជាតិវៀតណាមប្រហែលជា៣លាននាក់ និងជនជាតិអាមេរិកជិត ៦០ ០០០នាក់៕ ដោយធីរីណា

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print