រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណី ចាប់យកថ្នាំញៀនជាង១តោន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេលជិត ៤ខែ សមត្ថកិច្ច បង្ក្រាប គ្រឿង ញៀន ជាង ៣ពាន់ករណីដកហូតថ្នាំញៀនជាង ១តោន។

នគរបាលប្រាប់ឲ្យដឹងថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃ អគ្គស្ន ងការដ្ឋាននគរបាល ជាតិ ក្រសួងមហាផ្ទៃ រយៈពេលជិត ៤ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣១២២ ករណី ឃាត់មនុស្ស ៨១៧១នាក់ ស្រី ៦៧៤ នាក់ ក្នុងនោះ ជនបរទេស ១៩២នាក់ ស្រី ១១នាក់ មាន ៨សញ្ជាតិ ។
នគរបាលបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង ៣១២២ករណី រួមមាន ជួញដូរ ៤៣៨ ករណី ឃាត់ ១១៦៨នាក់ ដឹកជញ្ជូន រក្សាទុក១៤៨២ករណី ឃាត់២៧៥៨ នាក់ ផលិតកែច្នៃ ៤ករណី ដាំដុះ ៥ករណី ចាត់ចែង សម្រួល ៨ករណី បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់២២នាក់ ប្រើប្រាស់ ១១៧២ករណី ឃាត់៤១៨៦នាក់ អនុវត្ដន៍ដីកា ២២៣ដីកា ចាប់១៨៧នាក់ដកហូតវត្ថុតាងសារធាតុញៀន គ្រប់ ប្រភេទ ១Tone និង ជាង ៦៤០ Kg កញ្ឆាស្ងួត ជាង ១៤៨ Kg , កញ្ឆាស្រស់ ១២,០៤៩ ដើម និង សារធាតុគីមីផ្សំ ជាង ៥៣៤Kg រថយន្ត ៦៨គ្រឿង , ម៉ូតូ ៨៣៦គ្រឿង , ទូរស័ព្ទ ២៨៩៥ គ្រឿង , ជញ្ជីង ២៨៧គ្រឿង , អាវុធខ្លី២២ដើម និងអាវុធវែង ១១ដើម ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ប្រសិនបើបានដឹងថា ទីណា កន្លែងណា មានលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឬទីតាំងផលិត ចែកចាយ ទីតាំងស្តុកគ្រឿងញៀន សូមទាក់ទង និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចជំនាញតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ចំនួន ៥ខ្សែ ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart) , 066 661 661 (Metfone) សមត្ថកិច្ចនឹងលាក់ការសម្ងាត់ជូន ។
យុវជន និង យុវតី គ្រប់រូប គួរជៀសឱ្យ ឆ្ងាយ ពី គ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print