ក្រសួងការពារជាតិកម្ពុជា បញ្ជូនកងទ័ពចូលរួមដង្ហែក្បួនព្យុះហយាត្រាថ្នាក់ជាតិនៅវៀតណាម

ចែករំលែក៖

ភ្នំពេញ÷ ក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្នាននៃកងយោធពលខេមរភូមិន្ទបានបញ្ជូនកងទ័ព ចូលរួមក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាថ្នាក់ជាតិដ៏មហិមា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅព្រឹកថ្ងៃ៣០ មេសានេះ ដើម្បីចូលរួមអបអរសាទរពិធីខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម ឯកភាពទឹកដីនៃសាធារណរដ្នសង្គមនិយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥- ៣០មេសាឆ្នាំ២០២៥) ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាន ឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះថា ការ ចូលរួមព្រឹត្តិការណ៍មហិមានេះ ជាកិត្តិយសដ៍ធំធេងរបស់ប្រជាជនកម្ពុជា ហើយក៏ជាសារមួយដើម្បីបង្ហាញឱ្យពិភពលោកឃើញច្បាស់អំពីការរីកចម្រើនខ្លាំងក្លារបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជាក់អំពីចំណងទំនាក់ទំនងរវាងកម្ពុជា-វៀតណាមនិយាយរួម រវាងកងទ័ពនៃប្រទេសទាំងពីរ និយាយដោយឡែក តាមទិសស្លោក “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី សហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្អិតរមួតយូរអង្វែង” ។

លោកបញ្ជាក់ថា ភាគីទាំងពីរបានរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការរួមចំណែកយ៉ាងសំខាន់រក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក។

លោក ឈុំ សុជាតិ ក៏បានជូនពរចំណងមិត្តភាព ប្រពៃណី សាមគ្គីភាពយូរអង្វែងរវាងប្រទេស ទាំងពីរស្ថិតថ្ថេរជារៀងរហូត ។

...

សូមបញ្ជាក់ថា ក្នុងពិធីដ៏មហិមានៃខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print