តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាននៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ÷ ប្រជាពលរដ្ឋក៏ដូចជាអ្នកជំនាញក្នុងវិស័យកសិកម្ម ថ្លែងថា គ្រាប់ស្វាយចន្ទីកម្ពុជាគឺជាផលិតផលដែលមានក្តានុពលក្នុងស្រុក ត្រូវបានពិភពលោកទទួល ស្គាល់ជាផលិតផលល្អផ្តាច់គេ ជាពិសេសតម្លៃលក់ចេញឆ្នាំនេះបានហក់ឡើងខ្ពស់ គិតជាមធ្យម ៥.៣០០ រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មាននៅក្នុង រយៈពេល៥ឆ្នាំចុងក្រោយនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ មានប្រសាសន៍ស្តីពីការប្រមូលផលគ្រាប់ស្វាយចន្ទី និងទីផ្សារលក់ចេញក្នុងឆ្នាំ ២០២៥ នេះថា ជុំវិញការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ នៅតាមបណ្តាខេត្តទូទាំងប្រទេស ប្រមូលផលជិត៧០ ភាគរយហើយ ក្នុងនោះការប្រមូលផលក្នុងឆ្នាំ នឹងអាចថមថយបន្តិចបន្តួច បើធៀបនិងឆ្នាំកន្លងមក ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់នៅ ពេលស្វាយចន្ទីចាប់ផ្តើមផ្កា ប៉ុន្តែការប៉ះពាល់នេះមិនធ្វើឱ្យខូចដល់ គុណភាពផ្លែចន្ទីនោះឡើយ។

ចំណែកតម្លៃទីផ្សារវិញ លោក អួន ស៊ីឡុត បន្តឱ្យដឹងថា គ្រាប់ស្វាយចន្ទីឆ្នាំនេះ សម្រាប់ការលក់ចេញនៅដើមរដូវ មានតម្លៃ ៦.៦០០រៀលក្នុង១គីឡូក្រាម ចំណែកនៅក្នុងខែ មេសា បានថយមកនៅក្នុងរង្វង់ ៥.២០០ រៀល ។ លោកបន្តថា នេះគឺជាតម្លៃមួយដ៏ល្អ និងធ្វើឱ្យកសិករទទួលបានផលចំណេញ។

លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាលើក ឡើងថា គ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលដែលមានគុណភាពខ្ពស់ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិ ស្ទើរតែមិនបាច់មានចរចារ ព្រោះគ្រាប់ ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជាផលិតផលដែលល្អផ្តាប់គេ និងមានការដាំដុះក្នុងស្រុកដោយខ្លួនឯង ដែលធ្វើឱ្យ មានការប្រកួតប្រជែងខ្ពស់ និងបានផ្តល់ទំនុកចិត្តដល់អ្នកបញ្ជាទិញផងដែរ។

...

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុកសរុបមានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ខណៈការនាំចេញ ទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាម ជាប់លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹក ប្រាក់សរុបនៃការនាំចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារ អាមេរិក កើនឡើង ៣១ ភាគរយបើធៀបនឹងឆ្នាំ ២០២៣៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print