ក្រឡាប់ឡានលើផ្លូវល្បឿនលឿនត្រង់គីឡូ៦៩ ស្រុកភ្នំស្រួច បណ្តាលឲ្យស្លាប់២នាក់ និងរបួស២នាក់!ទិសដៅព្រះសីហនុ-ភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ វេលាម៉ោង ១១:៣៤នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានជួយសម្រួលអន្តរាគមន៍តាមនីតិវិធី ខណៈមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ របួសធ្ងន់២នាក់ រីឯអ្នកបើកបររងរបួសស្រាល ។ នេះយោងប្រភព ពីអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print