កំពុងធ្វេីសកម្មភាពឆ្កិះសោបន្ទប់លួចទ្រព្យសម្បត្តិពលរដ្ឋសមត្ថកិច្ចមកដល់ល្មម

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆ្កិះសោបន្ទប់ជួលបងប្អូនប្រជាពលរដ្ឋតែត្រូវបានសមត្ថកិច្ចមកទាន់ឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២៥​
នៅចំណុច ផ្ទះជួល ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

ជនរងគ្រោះ ឈ្មោះ ប៊ាន បូរ៉ា ភេទប្រុស អាយុ 26 ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនសង្ស័យ ឈ្មោះ យ៉ាង សារ៉ាត់ (ហៅអាត់) ភេទប្រុស អាយុ 40 ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ កន្លែងការដ្ឋានសំណង់ ភូមិព្រៃទា សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) មានសារភាពញៀន។
សមត្ថកិច្ចដកហូត​ លួសសរសៃ សម្រាប់ឆ្កឹះសោ ចំនួន ១
មេសោ សូឡិច ចំនួន ១។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនឃាត់ខ្លួនជនសង្ស័យមានបងប្អូនប្រជាពលរដ្ឋបានខលរាយការណ៍ទៅសមត្ថកិច្ចថា​ មានជនសង្ស័យកំពុងធ្វេីសកម្មភាពឆ្កិះសោបន្ទប់ជួលនៅទីតាំងខាងលេី​ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកេីតហេតុភ្លាមៗនិងឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពទេីបឃាត់ខ្លួនតែម្តង។

...

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌកំបូលដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print