ខ្សែប្រយុទ្ធរបស់ក្លិប Montreal Impact កីឡាករ Didier Drogba បានច្រានចោល នូវព័ត៌មានចចាមអារ៉ាមថារូបគាត់ទៅ លេងឲ្យក្លិប Aston Villa ក្នុងក្របខ័ណ្ឌអង់ គ្លេស Championship ។
ព័ត៌មានមិនច្បាស់ការណ៍នេះបានកើតឡើងក្រោយពេលដែលម្ចាស់ក្លិប Aston Villa លោក Tony Xia ថ្លែងថា ក្លិបរបស់ គាត់ជិតឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករលំដាប់កំពូលពិភពលោកមក លេងហើយ។
ស្របពេលជាមួយគ្នានេះ ព័ត៌មានដែលលេចឮនៅក្នុងបណ្តាញទំនាក់ទំនងសង្គមជាច្រើនថា កីឡាករលំដាប់ពិភពលោកដែល ម្ចាស់ក្លិប Aston Villa លើកឡើងនោះ គឺ ជាកីឡាករ Didier Drogba ដោយសារតែរូបគាត់ធ្លាប់លេងជាមួយនឹងគ្រូបង្វឹកក្រុម Aston Villa បច្ចុប្បន្នលោក Roberto Di Matteoហើយពួកគេទាំងពីរនាក់បានជួយតោខៀវ Chelsea ឈ្នះជើងឯក Champions League ។
ប៉ុន្តែកីឡាករវ័យ៣៨ឆ្នាំ Didier Drogbaដែលជាវីរបុរសបាល់ទាត់របស់ក្រុមតោខៀវបានចេញមកអះអាងថា គាត់នឹងមិន ផ្លាស់ចេញពីក្លិប Montreal Impact របស់ អាមេរិកនោះទេ ៕
ដោយ៖ ដេវីត