អាវុធល្បឿនលឿនរបស់រុស្ស៊ី មិនត្រឹមតែអាចទម្លុះខែលមីស៊ីលការពាររបស់អាមរិក នាពេលនេះឡើយគឺទម្លុះទាំងខែលការពាររបស់ទីក្រុងវ៉ាស៊ីនតោន មិនទាន់ផលិតទៀតផង។
កាលពីសប្តាហ៍កន្លងមក អគ្គនាយកក្រុមហ៊ុនផលិតអាវុធរបស់រុស្ស៊ី KTRV លោក Boris Obnosov បានឲ្យដឹងថា រុស្ស៊ីនឹងមានមីស៊ីលល្បឿនលឿងជាងម្លេង (Mach 6-Mach 7) នៅឆ្នាំ២០២០ ។ អាវុធខាងលើនិងធ្វើឲ្យខែលមីស៊ីលការពាររបស់អាមេរិកអសម្ថភាពក្នុងការវាយស្ទាក់។
ការប្រកាសរបស់លោក Boris Obnosov ក្រោយពេលដែលអាមេរិកបានប្រកាសថា ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកនឹងមិនអាចរារាំងមីស៊ីលថ្មីរបស់រុស្ស៊ីបានឡើយ។ កាំជ្រួចមីស៊ីលថ្មីរបស់រុស្ស៊ីនោះគឺ Brahmos II ដែលជាមីស៊ីលល្បឿនលឿនបំផុតនៅក្នុងលោក ដោយមិនទាន់មានប្រទេសណាមួយផលិតមីស៊ីលបែបនេះបានឡើយ។
ចំណែកអ្នកឯកទេវិភាគបានលើកឡើងថា អាវុធទំនើបបែបនេះរបស់រុស្ស៊ី មិនទាន់អាចដាក់ឲ្យប្រើប្រាស់នៅមុនឆ្នាំ២០២០បានឡើយ ។ មីស៊ីលរុស្ស៊ីមានល្បឿនដល់ទៅ Mach 7 គឺជាល្បឿនលឿនបំផុតដែលអាចចាក់ទម្លុះខែលការពារធម្មតារបស់អាមេរិកបាន ប៉ុន្តែពិបាក់ឆ្លងផុតខែលការពារពិសេសរបស់អាមេរិក ដែលមានល្បឿនលឿនជាងមីស៊ីលខាងលើរបស់រុស្ស៊ី៣ដង់ គឺអាចបាញ់កម្ទេចមីស៊ីលនោះបានគឺអាវុធឡាស៊ែរ ដែលអាមេរិកបានបង្ហាញនាពេលកន្លងមកថ្មីៗ ។
ក្រសួងការពារជាតិអាមេរិក កំពុងតែផលិតអាវុធឡាស៊ែ ដ៏ទំនើបសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បៀនលឿនរបស់សត្រូវ ដែលអាចឆ្លងផុតខែលការពារមីស៊ីលរបស់អាមេរិកបាន តែមិនអាចឆ្លងផុតពីអាវុធឡាស៊ែរនេះឡើយ។
យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនិងត្រូវបំពាក់មីស៊ីលឡាស៊ែរដ៏ទំនើបនោះ ។ អាវុធបែបនេះត្រូវបានអាមេរិកសាកល្បងដោយជោគជ័យ ហើយមានល្បឿនរហូតដល់ទៅ Mach 10 (ស្មើ៣.៤០០ម៉ែត្រក្នុងមួយវិនាទី) ក្នុងមួយនាទីអាវុធឡាស៊ែរបាញ់កម្ទេចគោលដៅនៅចម្ងាយជាង ២០០គីឡូម៉ែត្រ។ ការសម្រេចផលិតអាវុធឡាស៊ែរសម្រាប់កម្ទេចមីស៊ីលរបស់សត្រូវ កើតឡើងក្រោយពេលដែលមហាអំណាចទីមួយរបស់អាមេរិកកំពុងតែរងការគម្រាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិន និងរុស្ស៊ី ដែលអាចបាញ់ទម្លុះរនាំងការពារអាមេរិកបាន។
បច្ចុប្បន្នអាមេរិក មានខែលមីស៊ីលការពារដល់ទៅពីរប្រភេទគឺទីមួយមីស៊ីល THAAD និងទីពីរគឺអាវុធឡាស៊ែរនេះឯង។ នៅពេលដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីលសត្រូវហោះចូលទឹកដីអាមេរិក នោះនៅមានអាវុធឡាស៊ែជាអ្នកកម្ទេច។ អាវុធឡាស៊ែរគឺមានល្បឿនលឿនបំផុតគ្មានអាវុធណាគេចផុតនោះឡើយ។
ការប្រកាសប្រើប្រាសអាវុធឡាស៊ែរ របស់អាមេរិក កើតឡើងក្រោយពេលដែលចិន និងរុស្ស៊ី បានប្រកាស់ថា បានត្រៀមលក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះគ្មានប្រទេសណាក្រៅពីអាមេរិកនោះឡើយ។ ទាំងនោះហើយទើបអាមេរិកបង្ហាញអាវុធឡាស៊ែរ ដែលជាសារគំរាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ របស់សត្រូវមិនអាចហោះចូលទឹកដីអាមេរិកបានឡើយ ។ ចំណែកអាមេរិកវិញគឺទៅដល់គ្រប់ទីកន្លែង៕
ប្រែសម្រួល៖ ម៉ែវ សាធី