ខេត្តកំពង់ចាម៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសាកសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅទឹកដីខេត្តកំពង់ចាមរួចមក មុននេះបន្ដិចវេលាម៉ោង៤ និង១៥នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សម្តេចបានអញ្ជើញមកលំហែកាយអង្គុយស្រូបយកខ្យល់ឱកាសនាសួនច្បារមាត់ទន្លេក្រុងកំពង់ចាមទឹកដីស្រុកកំណើតរបស់សម្តេច។ ក្នុងនោះសម្តេចក៏បានមានប្រសាសន៍ដោយក្ដីសប្បាយផងដែរថា នេះជាមាត់ទន្លេនៃទីរួមខេត្តកំពង់ចាមដែលជាស្រុកកំណើតរបស់ខ្ញុំ ។ ខ្ញុំសូមចែករំលែករូបថតមួយចំនួនដែលខ្ញុំបានថតមុននេះបន្តិចដើម្បីបង្ហញពីការលូតលាស់នៃទីរួមខេត្តកំពង់ចាម។ ប៉ុន្តែសូមកុំភ័ណ្ឌច្រឡំថានេះជារូបថត ហ៊ុន ម៉ាណែត៕
ដោយ៖ សុខ ខេមរា
...