ភ្នំពេញ៖ ជនសង្ស័យជាចោរកាច់.កម៉ូតូមួយរូប ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះជាម្ចាស់ម៉ូតូដេញចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៤និង០៥នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋនិយាយថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពកាច់.កម៉ូតូ សេ១២៥ ពណ៌ខ្មៅ បានសម្រេចរួចអូសយកទៅធាក់តែមិនឆេះ ដោយសារម្ចាស់ម៉ូតូមានការប្រុងប្រយ័ត្នខ្ពស់ ទុកម៉ូតូចោលមុខវត្តមែន ប៉ុន្តែដកក្បាលប៊ូស៊ីទុក ទើបជនសង្ស័យធាក់បណ្ដើរមិនឆេះ ព្យាយាមអូសម៉ូតូរត់ ក៏ស្រាប់ជនរងគ្រោះឃើញទាន់ស្រែកឆោឡោថា ចោរផ្អើលប្រជាពលរដ្ឋនាំគ្នាដេញចាប់ វាយយ៉ាងចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៕
ដោយ៖ សុខា សែនជ័យ
...