បងប្អូនអ្នកដាំស្វាយចន្ទីជាង ១០០គ្រួសារនៅលើភ្នំគូលែន ចាប់អារម្មណ៍ចង់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប

ចែករំលែក៖

ឃុំខ្នងភ្នំនៃភ្នំគូលែន មានអ្នកដាំស្វាយចន្ទីច្រើនរហូតដល់ទៅ៨០០គ្រួសារ នៅលើផ្ទៃដីជាង៣០០០ហិកតា ប៉ុន្តែភាគច្រើនមានទិន្នផលទាប ពូជប្រពៃណី ដាំខុសស្តង់ដាបច្ចេកទេស និងជាប្រភេទកសិកម្មយថាផល។ នៅទីនេះមានទាំងបញ្ហាប្រឈម និងមានទាំងឱកាស ជាពិសេសសក្តានុពលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតឱ្យបងប្អូនកសិករយើងអាច «កែច្នៃរួចនាំចេញនៅនឹងកន្លែង» ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញដល់ទឹកដីនៃភ្នំកូលែនដោយផ្ទាល់កាលពីពេលថ្មីៗកន្លងមក ព្រមទាំងបានបានណែនាំឱ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរិះរកវិធីគាំទ្រ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករនៅក្នុងតំបន់នេះ ជាពិសេសសម្រាប់អ្នកដាំស្វាយចន្ទីតែម្តង។ សង្ឃឹមថា យើងនឹងអាចរៀបចំជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីបាននាពេលដ៏ខ្លីខាងមុខនេះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print