ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ មានជនអនាមិកបានយករូបខ្ញុំមកបង្កើត​តេឡេ​ក្រាម​ ក្នុងបំណងមិនល្អ សមត្ថកិច្ចកំពុងស្រាវជ្រាវ​ និងមានវិធានការផ្លូវច្បាប់

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ មានករណី​ជនអនាមិក​ បានយករូបភាពលោកទៅបង្កើត​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេឡេ​ក្រាម​ (Telegrams) ក្នុងបំណងមិនល្អ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចាញ់​បោក​គេ​។

ជាក់ស្ដែង​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ សូមជំរាបជូនសាធារណៈជនឱ្យបានជ្រាបថា Telegrams ខាងក្រោមនេះមិនមែនជា Telegrams របស់ខ្ញុំនោះទេ មានជនអនាមិកបានយករូបខ្ញុំបាទមកបង្កើតក្នុងបំណងមិនល្អ សមត្ថកិច្ចកំពុងស្រាវជ្រាវនិងមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលនោះ ។

...

សូមបងប្អូនជ្រាបជាព័ត៌មាន និងសូមអរគុណ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print