ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានករណីជនអនាមិក បានយករូបភាពលោកទៅបង្កើតប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (Telegrams) ក្នុងបំណងមិនល្អ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចាញ់បោកគេ។
ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា៖ សូមជំរាបជូនសាធារណៈជនឱ្យបានជ្រាបថា Telegrams ខាងក្រោមនេះមិនមែនជា Telegrams របស់ខ្ញុំនោះទេ មានជនអនាមិកបានយករូបខ្ញុំបាទមកបង្កើតក្នុងបំណងមិនល្អ សមត្ថកិច្ចកំពុងស្រាវជ្រាវនិងមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលនោះ ។
...