សង្គមរីកចម្រើនគឺសង្គមគ្មានព័ត៌មានក្លែងក្លាយ! មិនគួរយករឿងមិនពិតរបស់លោក យ៉ុត ពន្លឺ និងលោកស្រី ផង់ វល័ក្ខ ផ្សព្វផ្សាយបំពុលសង្គមសោះ !

ចែករំលែក៖

ភ្នំពេញ ៖ គន្លឹះក្នុងការមើលថា ជាព័ត៌មានពិត ព័ត៌មានក្លែងក្លាយ ! ក្នុងសម័យបច្ចុប្បន្ន គឺជាសម័យបច្ចេកវិទ្យាទំនើបដែលអាចឱ្យមនុស្សមួយចំនួនឆ្លៀតឱកាសនេះធ្វើនូវព័ត៌មានក្លែងក្លាយផ្តល់ជាភាពភាន់ច្រឡំ និងចលាចលដល់សង្គម។ តើអ្នកគួរធ្វើបែបណា ដើម្បីចៀសវាងទទួលបានព័ត៌មានក្លែងក្លាយ? ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ មិនមានកាលបរិច្ឆេទត្រឹមត្រូវ មិនមានខ្លឹមសារច្បាស់លាស់ បង្កជាមាតិកា ភាន់ច្រឡំ ដាក់រូបភាពមិនពិត យករូបចាស់ៗ ព្រមទាំង បង្កើតជាការយល់ច្រឡំដល់សារធារណជនតាមរយៈការសរសេរបន្លំប្រភព ដើម្បីឱ្យព័ត៌មានរបស់ខ្លួនមានខ្លឹមសារល្អ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំននួនដែលអ្នកគួរឈ្វេងយល់ និងដឹងពីរបៀបសង្កេតមើលថា តើព័ត៌មានក្លែងក្លាយមានទម្រង់បែបណាខ្លះ?
.ពិនិត្យមើលប្រភពរបស់ព័ត៌មាន
.មានការត្រួតពិនិត្យច្បាស់លាស់
.មើលលើពីចំណងជើង
.ផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានផ្សេងទៀត
៥. ពិនិត្យមើលលើពេលវេលា (5W 1H)!
ផ្ទុយទៅវិញ មិនដឹងថា គេមិនដេក ឬធ្វើជាដេកលក់ទេ ! ក្រុមបំពុលសង្គម យករឿងចាស់ មកបង្ហោះក្នុងចេតនាណាមួយដើម្បីទាញប្រយោជន៍ ឬទុច្ចរិតទេ បែជា យករឿងមិនពិតរបស់លោក យ៉ុត ពន្លឺ ដែលជាប្រធានសាលាដំបូងខេត្តព្រះវិហារ និងលោកស្រី ផង់ វល័ក្ខ ផ្សព្វផ្សាយបំពុលសង្គមបែបនេះសោះ ! ខណៈគ្រួសារគាត់នឹងម្តាយ ម្តាយក្មេករួមរស់ជាមួយគ្នា ដោយសុខដុមរមនា លើកលែងតែស្វាមី អ្នកស្រី ពេជ លាវ ដែលជាឪពុកបង្កើត ឪពុកក្មេក មានស្រីបំផ្លាញទ្រព្យសម្បត្តិ ក៏មានគំនិតអាក្រក់ជាមួយនឹងអ្នកសារព័ត៌មាន គ្មានវិជ្ជាជីវៈ បង្ហោះរឿងចាស់ ដើម្បីបំពុលសង្គម ក្នុងចេតនាធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់លោក យ៉ុត ពន្លឺ ដែលជាប្រធានសាលាដំបូងខេត្តព្រះវិហារ និងលោកស្រី ផង់ វល័ក្ខ ជារបៀបជំរិត ។ ដើម្បីឱ្យជ្រាបពីព័ត៌មានពិតប្រាកដ គប្បីស្តាប់ការបញ្ជាក់ពីម្តាយរបស់គាត់ ដែលបង្ហោះលើ Facebook កាលពីម្សិលមុិញ យ៉ាងដូច្នេះថា ៖ នាងខ្ញុំឈ្មោះ ពេជ លាវ សូមចេញវីដេអូចំនួន៣ បកស្រាយបំភ្លឺចំពោះសារព័ត៌មាន ខ្លាស កម្ពុជាតេជោឈ្នះឈ្នះ និងបណ្តារសារព័ត៌មានដ៏ទៃទៀត ព្រមទាំងសាធារណៈជនទាំងអស់ឲ្យបានជ្រាប ពាក់ព័ន្ធនឹងដំណើររឿងដែលឈ្មោះ ឆាយ សុវណ្ណ បានចោទប្រកាន់មកលើកូននាងខ្ញុំគឺជារឿងប្រឌិតបំភ្លើសការពិតទាំងស្រុង។ ចំពោះវីដេអូដែលមានរូបនាងខ្ញុំថតជាមួយឈ្មោះ ឆាយ សុវណ្ណ នោះ គឺកើតឡើងពីការគំរាមកំហែងពីសំណាក់ឈ្មោះ ឆាយ សុវណ្ណ ថានឹងសម្លាប់អាយុជីវិតកូនៗ ព្រមទាំងចៅៗរបស់នាងខ្ញុំចោលទាំងអស់អំបាតមួយក៏មិនទុកដែររួមទាំងរូបនាងខ្ញុំផង គឺកំទេចចោលទាំងអស់មួយគ្រួសារហ្នឹង។ នាងខ្ញុំសូមបញ្ជាក់ថា ឈ្មោះ ឆាយ សុវណ្ណ នេះ ជាមនុស្សមានសារធាតុឃោរឃៅព្រៃផ្សៃហឹង្សាណាស់ កន្លងមក វាយដំធ្វើបាបនាងខ្ញុំជារើយៗច្រើនលើកច្រើនសារ រហូតដល់បែកក្បាល ប្រេះឆ្អឹងដៃក៏មាន ទើបនាងខ្ញុំមានការភ័យខ្លាចធ្វើតាមបញ្ជារបស់ឈ្មោះ ឆាយ សុវណ្ណ នេះ ហើយ ឆាយ សុវណ្ណ នេះ នៅលួចលាក់មានស្រី មានកូនលួចលាក់ទៀតផង ដូចមានរូបថតភស្តុតាងបន្ទាប់ពីវីដេអូនាងខ្ញុំនេះស្រាប់ ។

ដោយឡែក លោក យ៉ុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ កាលដើមឡើយ ឪពុកក្មេករបស់គាត់ បានព្រមព្រៀងយកដីលក់ និងមកដាក់បញ្ចាំជួយដល់ក្រុមគ្រួសារគាត់ពិតមែន ហើយគាត់ក៏បានដកប្រាក់ចាយផងជាបណ្តើរៗ ប៉ុន្តែករណីបញ្ចាំនិងដកចាយ មកទល់នឹងបច្ចុប្បន្ន អស់ប្រមាណជាងមួយលានបីសែនដុល្លារទៅហើយ គ្រាន់តែ បីបួនខែមុននេះ ។ ប៉ុន្តែគាត់«ឆាយ សុវណ្ណ ឪពុកក្មេក» មិនបានបង់ការប្រាក់ឲ្យធនាគារ គាត់ដឹងតែដកចាយ ។ ម្យ៉ាងទៀតគឺខ្ញុំបានសុំឱ្យគាត់កាត់ឈ្មោះចេញរហូត ដោយសារមិនចង់ទុកពីព្រោះខ្ញុំត្រូវបង់ការប្រាក់ជំនួសរហូត ច្រើនណាស់ចង់ដាច់ខ្យល់ទៅហើយ គឺមួយខែជិត ១ម៉ឺនដុល្លារឯណោះ ។ លោកលើកឡើងទៀតថា ៖ កូនឯណាដែលខ្វះលទ្ធភាព នៅតែប្រឹងបង់ការប្រាក់ជូនម៉ែឪ  ! ដោយឡែកគាត់ដឹងតែដកចាយដកចាយប៉ុណ្ណោះ ! ក្រោយមកក៏មានទំនាស់គ្នាទៅ ! លោកបានបញ្ជាក់ថា ក្នុងខែមួយ ឆ្នាំ២០២៤ គាត់«ឆាយ សុវណ្ណ» មកបញ្ចុះបញ្ចូលម្ដាយក្មេករបស់ខ្ញុំ ថាគាត់មិនអាចបំពានមកលើខ្ញុំបានទេ គាត់ក៏មកលួងម្ដាយក្មេករបស់ខ្ញុំ គំរាម និងសម្លាប់ កំទេច បើសិនមិនធ្វើតាមគាត់ និយាយរួមទៅគាត់ប្រើពាក្យថា កំទេចអោយខ្ទេច មិនឱ្យសល់សូម្បីតែអំបាត ! អញ្ចឹងហើយម្ដាយក្មេករបស់ខ្ញុំគាត់ក៏ភ័យ និងមានសម្ពាធផង ក៏ល្បួងម្ដាយក្មេករបស់ខ្ញុំទៅធ្វើជាឃ្លីបវីដេអូ ដែលមានរូបពាក់អាវពណ៍លឿងសំពះ ដោយប្រាប់ទៅម្ដាយក្មេកខ្ញុំថា ធ្វើទៅមួយម៉ោងចប់ហើយ ពិសេសគ្រួសារយើងរុងរឿងហើយ ពេលយើងធ្វើហើយបង្ហោះទៅនោះ។

នៅពេលនោះម្ដាយក្មេងខ្ញុំគាត់ខ្លាចផង គាត់យល់ឃើញថាដើម្បីបញ្ចប់បញ្ហាផង ហើយការចេះដឹងរបស់គាត់មានកម្រិត គាត់ក៏មានវ័យចំណាស់ និងមានជំងឺ គាត់ក៏ទៅធ្វើតាមការណែនាំរបស់ប្ដី គឺឲ្យគេថត ហើយគាត់អានអក្សរតាមក្តារខៀនដាក់ពីមុខ ! ពេលធ្វើហើយ ក៏ឱ្យអ្នកសារព័ត៌មានបង្ហោះ ក៏បានឮដល់ថ្នាក់លើ គាត់ក៏យល់ឃើញថារឿងនេះ អាចមានភាពមិនប្រក្រតីណាមួយ ព្រោះការបង្ហោះ ពេលនិយាយដូចជារៀបចំដោយបង្ខំ បូករួមថ្នាក់លើ មានការសួរនាំពីខាងខ្ញុំផង ថ្នាក់លើក៏មិនបានចាត់ទុកជាកម្មវត្ថុអ្វីកើតឡើងដោយទង្វើខ្ញុំប្រព្រឹត្តអំពើបំពានច្បាប់នោះឡើយ។ លោកបន្តថា កាលនាំម្ដាយក្មេករបស់ខ្ញុំទៅសំពះនៅជើងភ្នំក៏ធ្វើរបៀបអញ្ចឹងដែរ ដោយលើកហេតុផលថាយើងទៅបន់ដើម្បីលក់ដីឲ្យដាច់ ប៉ុន្តែនៅពេលដែលបន់ ដាក់វីដេអូឡាយថត បែរជាណែនាំឲ្យម្ដាយក្មេករបស់ខ្ញុំ និយាយតាមគាត់ដែលគាត់បញ្ចុះបញ្ចូល ដែលធ្លាប់បានប្រាប់ពីផ្ទះទៅវិញ ! និងធ្លាប់គំរាមបើមិននិយាយគាត់នឹងកម្ទេច ដូច្នេះហើយម្ដាយក្មេករបស់ខ្ញុំក៏បាននិយាយទៅ ប៉ុន្តែការនិយាយរបស់គាត់មិនចេញអំពីឆន្ទៈពិតប្រាកដទេ ពីព្រោះថានៅពេលដែលឪពុកក្មេករបស់ខ្ញុំនិយាយអាក្រក់ពីក្រុមគ្រួសាររបស់ខ្ញុំ គឺម្ដាយក្មេកគាត់បានកេះឪពុកក្មេងខ្ញុំ ដោយសារឆន្ទៈរបស់គាត់មិនចង់និយាយពាក្យទាំងអស់ហ្នឹង ដាក់មកលើកូនទេ ម្យ៉ាងទៀតវីដេអូឃ្លីបនេះយូរឆ្នាំហើយ ។ លោកបានបញ្ជាក់ថា ក្រោយមក គាត់បានបោកប្រាស់ម្ដាយក្មេករបស់ខ្ញុំយកផ្ទះដែលកំពុងរស់នៅ ម្ដុំផ្សារនាគមាស ទៅដាក់យកលុយ ៣០ ទៅ ៤០ ម៉ឺនដុល្លារ ដោយសារគាត់អាងថាផ្ទះហ្នឹងជាទ្រព្យរបស់គាត់មួយចំហៀង តម្លៃ ៧០ទៅ ៨០ ម៉ឺនដុល្លារ មិនត្រឹមតែយកផ្ទះទៅដាក់យកលុយចាយប៉ុណ្ណោះទេ។គាត់ថែមទាំងលួងលោមម្ដាយក្មេករបស់ខ្ញុំយកចិញ្ចៀនទៅដាក់បញ្ចាំថែមទៀត។ ក្រោយមកម្ដាយក្មេករបស់ខ្ញុំគាត់ក៏បានដឹងខ្លួន គាត់ឈឺគ្មាននរណាជូនទៅពេទ្យ ពេលឈឺអត់មានលុយបង់ថ្លៃពេទ្យ គាត់យំនៅក្នុងផ្ទះ និយាយរួមគឺកំសត់ជាទីបំផុត ពេលនោះហើយគាត់ក៏មានបំណងចង់មករស់នៅជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ រហូតដល់ប្រពន្ធខ្ញុំបានបត់ជើងសំពះខ្ញុំសុំឲ្យម្ដាយមករួមរស់ជាមួយផង ត្រង់ចំណុចនេះខ្ញុំក៏បានតបទៅប្រាប់ប្រពន្ធខ្ញុំវិញភ្លាមថា មិនមែនគាត់ត្រឹមតែជាម្ដាយអូនទេ គាត់ក៏ជាម្ដាយរបស់បងដែរ ។ លោក យ៉ុត ពន្លឺ និយាយទាំងទឹកភ្នែកថា ,ប្រពន្ធខ្ញុំប្រាប់ថា កុំឱ្យគាត់នៅតែម្នាក់ឯង គាត់ចង់មកនៅជាមួយគ្រួសារខ្ញុំ ! ហើយគាត់ចង់មក  ! ខ្ញុំក៏ប្រាប់ប្រពន្ធថា អូនមិនបាច់ឱ្យគាត់មកទេ!  អូនមិនបាច់ចាំទៅទទួលគាត់ទេ ! ចាំបងចេញពីប្រជុំ បងទៅទទួលយកគាត់ ពេលនោះទៅដល់ជួបឃើញគាត់កំសត់ណាស់ ខ្ញុំក៏បានលត់ជង្គង់បត់ជើងសំពះសុំអង្វរម្ដាយសូមម៉ែមករស់នៅជាមួយខ្ញុំវិញ ខ្ញុំមកនេះគឺខ្ញុំមកសំពះលត់ជង្គង់សូមអង្វរម៉ែ អញ្ជើញទៅរស់នៅជាមួយកូន ។ លោកបានបន្តទៀតថា ខ្ញុំដឹងគុណណាស់ចំពោះឪពុកម្ដាយ ទោះបីជាគាត់បាន Live ពីខ្ញុំកន្លងទៅ ក៏ខ្ញុំមិនដែលគិតក្នុងចិត្តថាខឹងគាត់ដែរ ពីព្រោះគាត់ចាស់ហើយ និងងាយរងគ្រោះ ដូច្នេះចាំបាច់ខ្ញុំអញ្ជើញគាត់មករស់នៅជាមួយខ្ញុំវិញ  ។ និយាយឱ្យត្រង់ទៅសូម្បីតែខ្ញុំបានទៅកសាងរូបសំណាក នៅវត្តពើងប្រកូ ឪពុកក្មេកខ្ញុំចោទប្រកាន់ខ្ញុំរហូតថាជាមនុស្សចោរប្លន់ ក៏ខ្ញុំដាក់ឈ្មោះលើរូបសំណាក់ដែលខ្ញុំបានសាងសង់ចំនួន 3 រូបសំណាក់ គឺជ័យវរ្ម័នទី7 ,ក្រមង៉ុយ ,និងសម្ដេចសង្ឃជួនណាត ជាមួយចៅអធិការវត្ត រហូតដល់ព្រះអង្គមានសង្ឃដិការថា ខ្ញុំកត្តញ្ញូណាស់ ដឹងគុណ ឪពុកម្តាយ ! ព្រោះក្រោមរូបសំណាកខ្ញុំឈ្មោះឪពុកក្មេកជានិច្ច ។
លោកបន្តថា ៖ ឃ្លាំងសួរ សុវណ្ណ នៅព្រះវិហារ កើតដំបូង គឺសួរនិងឪពុកខ្ញុំ សុវណ្ណគឺឪពុកក្មេករបស់ខ្ញុំហ្នឹងហើយ ខ្ញុំលើកទូលឪពុកម្ដាយ ដែលជាអ្នកមានគុណ បង្កើតឃ្លាំងថ្មី នៅខេត្តកំពង់ធំក៏មិនចោលទៀត  ដាក់ឈ្មោះអ្នកសាងសង់ លាវគឺម្ដាយក្មេក ឡៃគឺម្ដាយខ្ញុំបង្កើត សូម្បីតែកូនខ្ញុំប្រុស ខ្ញុំដាក់ឈ្មោះ ពន្លឺ សួរសុវណ្ណរិទ្ធី មានន័យថាពន្លឺគឺខ្ញុំ សួរគឺឪពុកខ្ញុំ សុវណ្ណគឺឪពុកក្មេកខ្ញុំ ។ តាមពិត ! ខ្ញុំគោរពនិងលើកទូលឪពុកម្ដាយរបស់ខ្ញុំ ប៉ុន្តែដល់គាត់មានស្រី ក៏បំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារច្រើនណាស់ ដោយសារតែបញ្ហាស្រីហ្នឹង ប៉ុន្តែគាត់និយាយមកបង្ហាញឲ្យឃើញពីភាពកំសត់ ។ ដោយឡែកចំពោះប្លង់ដីមិនមែនគាត់មកសុំខ្ញុំហើយខ្ញុំមិនកាត់ដីឲ្យគាត់ទេ ! មានតែខ្ញុំសូមអង្វរគាត់ឲ្យមកកាត់ឈ្មោះយកទៅ ព្រោះខ្ញុំលំបាកណាស់បង់ការប្រាក់ជំនួសគាត់រយៈពេល 5 ឆ្នាំ។ ខ្ញុំអង្វរគាត់រហូតដល់ខ្ញុំដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងរាជធានីភ្នំពេញ កម្មវត្ថុនៃបណ្ដឹងរបស់ខ្ញុំ មិនមែនទាមទារដីទេ គឺខ្ញុំសូមឱ្យគាត់កាត់ដីនេះយកទៅវិញតែប៉ុណ្ណោះ ដូច្នេះសារព័ត៌មានសួរនេះ គឺខ្ញុំនិយាយតាមត្រង់ នឹងទុកឱ្យអ្នកអាន ស្តាប់ គាត់យល់បែបណា នោះជារឿងរបស់គាត់ ចំពោះខ្ញុំ មិនភ្លេចគុណឪពុកម្តាយទេ ខ្ញុំទូលរហូត គាត់ជាអ្នកមានគុណ។

«យើងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ! » យុទ្ធនាការនេះបាននិងកំពុងរីកស្គុះស្គាយ! រួមគ្នាដើម្បីសុវត្ថិភាពព័ត៌មាន»៕

 

 

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print