សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកម្ពុជាមានមហិច្ឆតាដូចម្តេចដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតរោងចក្រ សហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធី «សំណេះសំណាលជាមួយ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលពោលគឺជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតលទ្ធភាពការងារឱ្យបានច្រើនសម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូលដ្ឋានដោយផ្ទាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាពរបស់អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសនេះ ជាសកម្មភាពដែលមិនបានជួយកម្ពុជា ហើយយកជើងរាទឹកថែមទៀត។ សម្តេចមហាបវរធិបតី ស្នើឱ្យពលរដ្ឋកត់សម្គាល់នូវទង្វើរបស់ក្រុមប្រឆាំង ដែលនាំការលំបាកសម្រាប់ជាតិ និងប្រជាជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ថ្ងៃស្អែកក្រុមការងាររបស់កម្ពុជា បន្តជួបជាមួយឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីជជែកលើការងារពន្ធជាមួយអាមេរិក។ បើតម្រូវឱ្យហោះទៅអាមេរិក គឺក្រុមការងារទៅភ្លាម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិក មិនងាយស្រួលនោះទេ។ បើទោះបីស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល បន្តបន្តប្រឹងប្រែងដើម្បីការពារអត្ថប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញទិន្នន័យដែលបានស្រាវជ្រាវថា ឆ្នាំ២០២៤ អាមេរិក មានឱនភាពពាណិជ្ជកម្ម នាំចេញតិច នាំចូលច្រើន ជាមួយប្រទេសជាង ១០០ប្រទេស។ ចិន អតិរេក ១៥០ប្រទេស នាំចេញចេញច្រើន នាំចូលតិច។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើប្រទេសនានាជាសាកល ដោយបានដាក់លើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលជាកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ បានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានពន្យារពេល ៩០ថ្ងៃ ដោយអនុវត្តពន្ធ ១០%ដដែល។
អ្នកជំនាញមើលឃើញថា ការដំឡើងពន្ធនេះ គឺដោយសារឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយកម្ពុជា បាននាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង៩ពាន់លានដុល្លារ នៅពេលដែលយកមកចែកនឹង១០.៥ ពាន់លានដុល្លារ ស្មើនឹង៩៧% ហើយយក៩៧%ចែកនឹង២ គឺស្មើនឹង៤៩%។
ថ្មីៗនេះ អាមេរិកក៏បានដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ៣៥២១%។
ពាក់ព័ន្ធបញ្ហាពន្ធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tarifts)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានត ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print