មិនត្រូវ​និយាយ​ទូរស័ព្ទ​ពេលលោក​អ្នកកំពុងបើកបរ​យានយន្ត​! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មិនត្រូវ​និយាយ​ទូរស័ព្ទ​ពេលលោក​អ្នកកំពុងបើកបរ​យានយន្ត​! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៩នាក់។

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់១នាក់ (ស្រី០នាក់), រងរបួសសរុប៩នាក់ (ស្រី៣នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) រងរបួសស្រាល៣នាក់ (ស្រី១នាក់) និងមិនពាក់មួកសុវត្ថិភាព៩នាក់ (យប់៩នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន១លើក (ស្លាប់១នាក់, របួសធ្ងន់២នាក់, របួសស្រាល០នាក់), មិនគោរពសិទ្ធិ​ ១លើក (ស្លាប់០នាក់, របួសធ្ងន់១នាក់, របួសស្រាល០នាក់), ប្រជែង១លើក (ស្លាប់០នាក់, របួសធ្ងន់១នាក់, របួសស្រាល២នាក់) និងមិនគោរពភ្លើងសញ្ញា១លើក (ស្លាប់០នាក់, របួសធ្ងន់២នាក់, របួសស្រាល១នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print