ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មិនត្រូវនិយាយទូរស័ព្ទពេលលោកអ្នកកំពុងបើកបរយានយន្ត! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៩នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់១នាក់ (ស្រី០នាក់), រងរបួសសរុប៩នាក់ (ស្រី៣នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) រងរបួសស្រាល៣នាក់ (ស្រី១នាក់) និងមិនពាក់មួកសុវត្ថិភាព៩នាក់ (យប់៩នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន១លើក (ស្លាប់១នាក់, របួសធ្ងន់២នាក់, របួសស្រាល០នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់០នាក់, របួសធ្ងន់១នាក់, របួសស្រាល០នាក់), ប្រជែង១លើក (ស្លាប់០នាក់, របួសធ្ងន់១នាក់, របួសស្រាល២នាក់) និងមិនគោរពភ្លើងសញ្ញា១លើក (ស្លាប់០នាក់, របួសធ្ងន់២នាក់, របួសស្រាល១នាក់)៕ដោយ៖តារា