ចូលលួចទូរស័ព្ទដៃពីសន្តិសុខមិនបានសម្រេច ជនរងគ្រោះឃើញទាន់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះកង់មកធ្វើសកម្មភាពលួចទូរស័ព្ទដៃពីសន្តិសុខយាមនៅធនាគារមួយកន្លែង តែមិនបានសម្រេចត្រូវបានជនរងគ្រោះឃើញទាន់​ ចាប់ក្របួចជាប់ បង្ករឲ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង ១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២  ខែឧសភាឆ្នាំ ២០២៥។ ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧០​ ចំណុចមុខធនាគារ ប្រៃសណីយ៍កម្ពុជា ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ តឿ ភេសប្រុស អាយុ ៣០ ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បាន សម្រាកនៅលើប៉ាវអ៊ីមុខធនាគារច្រកចេញចូលកន្លែងកើតហេតុ ហើយបានលួងលក់មួយភាំង លុះដល់ម៉ោងកើតហេតុ ក៏លេចមុខជនសង្ស័យម្នាក់ជិះកង់មួយគ្រឿងបានមកធ្វើសកម្មភាពលួចទូរស័ព្ទដៃដែលគាត់ដាក់នៅក្បែរខ្លួន តែមិនបានសម្រេច ភ្លាមនោះរូបគាត់ក៏ភ្ញាក់ដឹងខ្លួនទាន់ក៏បានចាប់ជាប់ភ្លាមៗតែម្តង។ជនរងគ្រោះបានបន្តទៀតថា នៅមានបក្សពួកជនសង្ស័យពីរបីនាក់ទៀតដែលតែងតែមកធ្វើសកម្មភាពលួចនៅចំណុចទីតាំងកើតហេតុជាញឹកញាប់។

...

ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print