រថយន្តដឹកទឹកកក បើកបុករបាំងថ្មពុះចែកផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកទឹកកក មួយគ្រឿងបេីកល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវរថយន្តក្រឡាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានយុវជនម្នាក់ បើករថយន្តដឹកទឹកកក មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-2638 ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តដឹកទឹកកកខាងលើនេះ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ ទាំងកម្រោល បណ្តាលឲ្យបាក់ចំនួន០២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង តែមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកស្ទូចយកទៅរថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print