ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុននាវា MAERSK ដើម្បីស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅស្វែងរកឱកាសសហការរួមគ្នា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី​០១​ ខែឧសភា​ ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាវា MAERSK ដឹកនាំដោយលោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham។ កិច្ចប្រជុំនេះមានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.), លោក លោកស្រី​ ជាថ្នាក់ដឹកនាំស្ថាប័នទាំងពីរ, តំណាង EuroCham, តំណាង EU-ABC, និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់ ក.ស.ស. ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅសំដៅស្វែងរកឱកាសសហប្រតិបត្តិការរួមគ្នានាពេលអនាគត។ ក្នុងនោះដែរមានការធ្វើបទបង្ហាញពីសំណាក់ លោកប្រធានអគ្គនាយក ក.ស.ស. អំពី៖ សាវតានៃការអភិវឌ្ឍ, រចនាសម្ព័ន្ធគ្រប់គ្រង, សេវាកម្ម, ទិន្នន័យនៃការអភិវឌ្ឍ និងប្រតិបត្តិការ, ផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងផែនការមេសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមអំពី វិសាលភាពនៃវិស័យកំពង់ផែសមុទ្រនៅទូទាំងប្រទេស, វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ, សមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជូន, និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងអស់នេះមានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកម្ពុជាកាន់តែមានសក្តានុពលខ្ពស់ថែមមួយកម្រិតទៀត។

បន្ទាប់ពីបានស្តាប់បទបង្ហាញដោយឯកឧត្តមប្រធានអគ្គនាយក ក.ស.ស. និងការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូតំណាងក្រុមហ៊ុន MAERSK Cambodia បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជាទាំងមូល។

...

តាមរយៈជំនួបនេះដែរ​ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា គណៈប្រតិភូដែលបានចូលរួម នឹងផ្សព្វផ្សាយបន្តអំពីបទពិសោធន៍ល្អៗជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print