បុរសម្នាក់ស្រវឹងស្រា បើករថយន្ដជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តក្នុងស្ថានភាពស្រវឹងជ្រុលរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥

ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

...

តាមប្រភពព័ត៌មានពីពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក BELTA ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-3830 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូត ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ ។ បន្ទាប់មកគេឃើញបុរសម្នាក់ដែលជាអ្នកបើកបរ បើកទ្វារចេញមកក្រៅក្នុងស្ថានភាពស្រវឹងស្រាគ្រប់គ្រងស្មារតីសឹងមិនបាន ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print