អភិបាលខេត្តដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ទប់ ស្កាត់ និងបង្ក្រាបឲ្យបានបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ថ្លែងដឹកនាំកិច្ចប្រជុំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ទប់ស្កាត់និងបង្ក្រាបឲ្យបាននូវបទស្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែងឲ្យបានខ្លាំងក្លាបំផុត។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា កង កម្លាំងប្រដាប់អាវុធទាំងអស់ មានទាំងកម្លាំងនគរបាលប៉ុស្តិ៍ ទាំងឃុំ សង្កាត់ រួមទាំងមូលដ្ឋានកងរាជអាវុធហត្ថ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ស្នងការរដ្ឋាននគបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករង ត្រូវបន្តពង្រឹងមានវិធានការបង្ក្រាបនិងទប់ស្កាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតលើករណីគ្រឿងញៀន ក្មេងទំនើង និងករណីការបើកនិងលេងល្បែងស៊ីសងខុសច្បាប់ឲ្យគ្រប់ប្រភេទដែលកើត មានឡើងក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា យើងមិនអាចទុកឲ្យមានសកម្មភាពបទស្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង បន្តកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខេត្តយើងជាបន្តទៀតបានឡើយ ហើយកងកម្លាំងមានអាវុធនិងនគបាលត្រូវចាត់វិធានការបង្ក្រាបឲ្យបាន។

ជាមួយគ្នានេះលោក សរ សុពុត្រា ក៏បានរំលេចអំពីបញ្ហាល្បែងស៊ីងផងដែរថា លោកបានទទួលបានព័ត៌មានបញ្ហាល្បែងស៊ីសងខុសច្បាប់មួយចំនួន នៅតែបើកឲ្យដំណើរការនៅឡើយទេ ព្រមទាំងព្រមានចំពោះមន្ត្រីរាជការណាម្នាក់ដែលមានការពាក់ព័ន្ធនិងបញ្ហាខាងលើ លោកនឹងចាត់ទៅតាមវិធានការច្បាប់ និងស្នើសុំដល់ក្រសួងសាមីដកក្របខណ្ឌបុគ្កលនោះចេញ។

នាកាសនេះ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏មិនភ្លេចក្នុងការ កោតសរសើនិងបង្ហាញពីការខិតខំប្រឹង ប្រែងរបស់កងកម្លាំងនឹងអ្នកពាក់ព័ន្ធក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តផងដែរ។ លោកអភិបាលបន្តថា ដោយឈរលើមូលដ្ឋានស្មារតីទទួលខុសត្រូវខ្ពស់របស់ លេខាធិការរដ្ឋាន ស្នងការដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបញ្ជាការដ្ឋានយើងបានរួមគ្នាចាប់និងបង្ក្រាបនូវបទល្មើសនានា នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

...

គួបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងដែលធ្វើឡើងនារសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៦នេះ មានការចូលរួមពីសំណាក់
មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក អធិការក្រងស្រុក ស្នងការរដ្ឋាននគបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិង មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print