ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ ខែឧសភាម្សិលមិញនេះ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ និងរងរបួសម្នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី៣នាក់), រងរបួសសរុប១នាក់ (ស្រី០នាក់), រងរបួសធ្ងន់ ០នាក់ (ស្រី០នាក់) រងរបួសស្រាល១នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព២នាក់ (យប់០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន២លើក (ស្លាប់១នាក់, របួសធ្ងន់០នាក់, របួសស្រាល១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់៤នាក់, របួសធ្ងន់០នាក់, របួសស្រាល០នាក់)និងកក្តាអាកាសធាតុ១លើក (ស្លាប់១នាក់, របួសធ្ងន់០នាក់, របួសស្រាល០នាក់) ៕ដោយ៖តារា