គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់៦នាក់ និងរងរបួសម្នាក់​នៅតាមដងផ្លូវ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ ខែឧសភា​ម្សិលមិញនេះ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ និងរងរបួសម្នាក់។

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី៣នាក់), រងរបួសសរុប១នាក់ (ស្រី០នាក់), រងរបួសធ្ងន់ ០នាក់ (ស្រី០នាក់) រងរបួសស្រាល១នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព២នាក់ (យប់០នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន២លើក (ស្លាប់១នាក់, របួសធ្ងន់០នាក់, របួសស្រាល១នាក់), មិនប្រកាន់ស្តាំ​ ១លើក (ស្លាប់៤នាក់, របួសធ្ងន់០នាក់, របួសស្រាល០នាក់)និងកក្តាអាកាសធាតុ១លើក (ស្លាប់១នាក់, របួសធ្ងន់០នាក់, របួសស្រាល០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print