សាងសង់ស្ពានកោះកុងថ្មី និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ជំហានទី២) ពីក្រុងខេមរភូមិន្ទទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង មានគម្រោងដំណើរការ

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍លទ្ធផលបឋម(Interim Report) នៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) សម្រាប់គម្រោងសាងសង់ស្ពានកោះកុងថ្មី និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ជំហានទី២) ពីក្រុងខេមរភូមិន្ទទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង

សូមបញ្ជាក់ថា ៖ ទីស្ដីការក្រសួងនាថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍លទ្ធផលបឋម(Interim Report) នៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) សម្រាប់គម្រោងសាងសង់ស្ពានកោះកុងថ្មី និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ជំហានទី២) ពីក្រុងខេមរភូមិន្ទទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលសាលាខេត្តកោះកុង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ ប្រចាំទីក្រុងភ្នំពេញ ក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េសិក្សាគម្រោង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍លទ្ធផលបឋម(Interim Report) នៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) សម្រាប់គម្រោងសាងសង់ស្ពានកោះកុងថ្មី និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ជំហានទី២) ពីក្រុងខេមរភូមិន្ទទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ជាពិសេសពិនិត្យមើលជម្រើសដ៏សមស្របបំផុត លើទិដ្ឋភាពថវិកា និងទំហំហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ដែលធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពខ្ពស់ មានប្រសិទ្ធភាពក្នុងការដឹកជញ្ជូន និងលើកកម្ពស់កំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print