ក្លឹបបាល់ទាត់
Paris FC នឹងត្រលប់មកប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់បារាំងនៅរដូវកាលក្រោយបន្ទាប់ពីអវត្តមានអស់រយៈពេល 46 ឆ្នាំ
។
កាលពីថ្ងៃសុក្រ ម្សិលម៉ិញ Paris FC លេងបានស្មើ 1-1 នៅ ទឹកដីក្រុម Martigues។ លទ្ធផលនេះបានធានាឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងពីរក្នុងក្របខ័ណ្ឌ Ligue 2 ដោយក្រុមលេខ១ Lorient ក៏បានទទួលបានការឡើងមក Ligue 1 ផងដែរ។
Paris FC នឹងចូលរួមជាមួយជើងឯក Paris St Germain ក្នុង Ligue 1 ដែលជាលើកទីមួយក្នុងរយៈពេល 35 ឆ្នាំដែលក្លឹបពីរមកពីរដ្ឋធានីបារាំងនឹងប្រកួតប្រជែងក្នុងក្របខ័ណ្ឌកំពូលក្នុងរដូវកាលតែមួយ។
Paris FC ថ្មីៗនេះត្រូវបានទិញដោយក្រុមគ្រួសាររបស់មហាសេដ្ឋីបារាំង Bernard Arnault ដែលបាននិយាយថាពួកគេមានបំណងលើកក្លឹបឱ្យស្ថិតក្នុងចំណោមក្រុមកំពូលៗនៃបាល់ទាត់បារាំង និងអឺរ៉ុប។
មុននេះក្លឹបបានប្រកាសថានៅរដូវកាលក្រោយពួកគេនឹងផ្លាស់ប្តូរទឹកដីរបស់ពួកគេពីកីឡដ្ឋាន Charlety ទៅកាន់កីឡដ្ឋាន Stade Jean-Bouin ដែលស្ថិតនៅតាមផ្លូវទៅកាន់ដឹកដីរបស់ PSG គឺកីឡដ្ឋាន Parc des Princes។