អន្តរជាតិ ៖ សម្តេចប៉ាប ត្រាំ ប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានបង្ហោះរូបខ្លួនឯងក្នុងបណ្តាញសង្គម Instagram ជាសម្តេចប៉ាប ត្រាំ គ្រងឈុតសម្លៀកបំពាក់ដូចសម្តេចប៉ាប ហ្វ្រង់ស៊ីសដែលបានសោយទិវង្គតកាលពីថ្ងៃ ទី ២១ ខែ មេសា។ រូបភាពសម្តេច ប៉ាប ត្រាំ បានទទួលការចែករំលែកបន្តរាប់ពាន់នាក់ដោយមានអ្នកខ្លះរិះគន់លោក និងមានអ្នកខ្លះទៀតកោតសសើរលោកដូណាល់ត្រាំ។ នេះបើយោងតាមប្រភព សុីសុីថែមស៍ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថាមេសាសនាគ្រីស្ទ លោក Jorge Mario Bergoglio រឺហៅឈ្មោះម្យ៉ាងទៀតសម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គតក្នុងជន្មាយុ ៨៨ឆ្នាំក្រោយពីបានធូរស្បើយពីជំងឺដង្ហើមធ្ងន់ធ្ងរមួយរយៈពេល។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ជាប្រមុខនៃព្រះវិហារកាតូលិក ទ្រង់កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៣៦ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ហើយបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ ២០១៣ នៅពេលដែលរូបទ្រង់បានក្លាយជាសម្តេចប៉ាបបន្ទាប់ពីការលាលែងពីតំណែងរបស់សម្តេចប៉ាប Benedict XVI ដោយសម្តេចប៉ាបពីមុនបានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ ។
ការសោយទិវង្គតរបស់ទ្រង់ត្រូវបានប្រកាសដោយលោក Kevin Farrell នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវ៉ាទីកង់។ លោកបានបាននិយាយថា៖ «បងប្អូនប្រុសជាទីស្រឡាញ់គ្រប់គ្នា ខ្ញុំសូមប្រកាសអំពីមរណភាពរបស់ព្រះបិតាដ៏បរិសុទ្ធ ហ្វ្រង់ស៊ីស ។
លោកបានសរសេរៀបរាប់ទៀតថា«ដោយមានការដឹងគុណយ៉ាងខ្លាំងចំពោះគំរូរបស់លោកក្នុងនាមជាសិស្សពិតរបស់ព្រះអម្ចាស់យេស៊ូវ យើងសូមគោរពដល់ព្រលឹងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ចំពោះសេចក្តីស្រឡាញ់ដ៏មានមេត្តានិងគ្មានទីបញ្ចប់របស់លោក»៕
ដោយ ៖ សិលា