សម្ដេចបវរធិបតី ៖ ហេតុអ្វីបានជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែចាំបាច់?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាបច្ចេកវិទ្យាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែ អ្នកដែលប្រើបច្ចេកវិទ្យាទាំងនោះគឺជាមនុស្ស អាស្រ័យហេតុនេះហើយតម្រូវឲ្យយើងត្រូវប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌។

នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែល បានផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ខណៈការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនេះ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្តាប់តូចនោះ។

 សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ជាពិសេសក្នុងយុគសម័យទំនើប ជឿនលឿននៃបច្ចេកវិទ្យា AI ដោយសម្ដេចបានមានប្រសាសន៍ថា អាវុធទំនើបយ៉ាងណាក៏ដោយវាមិនដែលសម្លាប់មនុស្សទេ មានតែមនុស្សទេដែលសម្រេចចិត្តបាញ់គ្នា។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្តី អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ជាពិសេសក្នុងយុគសម័យទំនើប ជឿនលឿននៃបច្ចេកវិទ្យា AI, សម្ដេចមានប្រសាសន៍ថា អាវុធទំនើបយ៉ាងណាក៏ដោយវាមិនដែលសម្លាប់មនុស្សទេ មានតែមនុស្សទេដែលសម្រេចចិត្តបាញ់គ្នា។

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌ មានក្លែងក្លាយឲ្យខាងតែបាន ខណៈផ្សព្វផ្សាយព័ត៌ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនោះ នឹងមិនបាត់បង់នូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ថែមទាំងទទួលស្គាល់ និងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនផងដែរ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print